ព័ត៌មានជាតិ

សកលវិទ្យាល័យ ​Oxford ​សាកល្បង​រថយន្ត​បើកបរ​ដោយ​ស្វ័យ​ប្រវត្ត

ក្រុម​អ្នកវិទ្យាសាស្ត្រ​មួយ​នៃ​សកលវិទ្យា​ល័យ Oxford University ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Paul Newman បាន​បង្កើត​នូវ​បច្ចេកវិទ្យា Self-driving car system (​រថយន្ត​បើកបរ​ដោយ​គ្មាន​មនុស្ស​)​។​
​ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ បាន​រំពឹងថា បច្ចេកវិទ្យា​ដែល​ខ្លួន​បាន​បង្កើត​នេះ អាចមាន​លទ្ធភាព​ល្អជា​បច្ចេកវិទ្យា​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​យក្ស Google​។ ក្រុម​អ្នកវិទ្យាសាស្ដ្រ​ខាងលើ​បានជ្រើសរើស​យក​រថយន្ត Nissan Leaf សម្រាប់ធ្វើ​ការសាកល្បង ដោយបាន​សាកល្បង​នៅលើ​ដងផ្លូវ​ឯកជន​មួយ​របស់​សកល​វិទ្យាល័យ Oxford University​។​
​ការសាកល្បង​បច្ចេកវិទ្យា​នេះ ត្រូវបាន​ខាង​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​សាកល្បង​ជាមួយនឹង​លក្ខ​ខ័​ណ្ណ​អាកាសធាតុ​ផ្សេងគ្នា ដោយមាន​បរិ​កាស​ធ្លាក់​ព្រិល ភ្លៀង​ជាដើម ជាពិសេស​បាន​បំពាក់​បច្ចេកវិទ្យា​ម្យ៉ាង​ក្នុងការ​ចាប់យក​នូវ​សកម្មភាព​មនុស្ស​ដែល​ឆ្លងកាត់​មុន​រថយន្ត ដោយ​ផ្ដល់​សញ្ញា ព្រមទាំង​បាន​បន្ថយល្បឿន​ដោយ​ស្វ័យប្រវត្ត​។​
​គួរបញ្ជាក់​ផងដែរ​ថា បើ​យោងតាម​គេហទំព័រ BBC ការសាកល្បង​នេះ​នៅ​មិនទាន់​បង្ហាញ​ជា​លទ្ធផល​យ៉ាងណា​នោះទេ​៕

self-driving-car-system

មតិយោបល់