រតនគិរីៈ កាលពីវេលាម៉ោង ៥និង៤៨នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បុរសម្នាក់ខឹងឪពុកម្តាយស្តីបន្ទោសឲ្យបន្តិចបន្តួច ក៏រត់ទៅយកសាំងដុតខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ស្ថិតនៅក្នុងភូមិភ្នំកុកព្រៅ ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ សាវើយ មិម ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិព្រៅ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង ក៏សុំលុយឪពុកម្តាយដើរលេង ប៉ុន្តែត្រូវឪពុកម្តាយស្តីបន្ទោសថា កូនស្រវឹងស្រាហើយកុំដើរលេងអី ប្រយ័ត្នមានគ្រោះថ្នាក់ រំពេចនោះស្រាប់តែជនរងគ្រោះទាញដបសាំងកន្លះលីត្រ មកចាក់លើខ្លួនដុតតែម្ដង។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមណ្ឌលសុខភាពស្រុកវើនសៃ ដើម្បីសម្រាកព្យាបាលរបួស៕
មតិយោបល់