ព័ត៌មានជាតិ

John​ ​Terry​ ​រ​ប​ស់​​​តោ​​ខៀ​វ​​មិ​ន​​អ​ន់​ចិ​ត្ត​​អ​ង្គុ​យ​​កៅ​អី​​​ប​ម្រុ​ង​​នោះ​ទេ​​

កីឡាករ​ខ្សែការពារ​របស់ តោ​ខៀវ John Terry បាន​និយាយថា​លោក​មិន​អន់ចិត្ត​ទេ ទោះបីជា​អង្គុយ​កៅ​បម្រុង​នោះ តែ​សំខាន់ឲ្យ​តែ​ក្រុម​បាន​ល្អ​ទៅ​។​
​ខ្សែការពា​រវ័យ ៣២ ឆ្នាំ​របស់​តោ​ខៀវ បាន​ធ្វើ​យ៉ាង​ល្អ​ណាស់​ក្នុងការ​អង្គុយ​កៅអី​បម្រុង​ដែល​ចាប់ផ្តើម ៣ លើក​របស់គាត់ ក្រោម​ការដឹកនាំ​របស់ Rafa Benitez ដែល​ធ្វើឲ្យ តោ​ខៀវ ឈ្នះ Brentford 4-0 ដើម្បី​បន្ត​ដំណើរ​ទៅកាន់​ជុំ​ទី ៥ ជួប​ជាមួយ​នឹង Sparta Prague នៅ​សប្តាហ៍​នេះ​វេលា​ម៉ោង 20:05 នាទី ដែល​ត្រូវ​និង​ម៉ោង នៅ​ស្រុក​ខ្មែរ​ម៉ោង ៣ និង ០៥ នាទី ដែល​ត្រូ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ។​
john-terry_ap_2372308b
​ទោះជា​យ៉ាងណា John Terry គួរតែ​វិល​ត្រលប់​មក​កាន់​កៅអី​ចាស់​តំណែង ១១ នាក់​ដំបូង​វិញ បន្ទាប់ពី​ជួប​ជាមួយនឹង Sparta Prague​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ត្រៀម​ខ្លួន​ជួប​ជាមួយ​នឹង Manchester City នៅ​ក្នង​កម្មវិធី Premier League ដែល​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ​។​

​កីឡាករ​រូបនេះ​បាន​និយាយថា លោក​ពិតជា​សប្បាយរីករាយ​ណាស់ ហើយក៏​មិន​អន់ចិត្ត​អ្វីដែល សំខាន់ឲ្យ​តែ​ក្រុម​បានឈ្នះ និង​អ្នកគាំទ្រ​រីករាយ​ទៅ​ជាការ​ស្រេច​ទៅហើយ​។ លោក​បាន​បន្តទៀតថា អ្នកដឹង​អត់​វា​ជា​បច្ចេកទេស​របស់​គ្រូបង្វឹក​នោះទេ ដែល​តម្រូវ​ឲ្យ​យើង​អង្គុយ​កៅអី បម្រុង​នោះ ។​តែ ទោះជា​យ៉ាងណា​លោក​នឹង​ខំ​ប្រឹងប្រែង​ឲ្យ​ខាន​តែ​បាន​ដើម្បី​យក​តំណែង ១១ នាក់​ដំបូង​វិញ​៕​

មតិយោបល់