ព័ត៌មានជាតិ

កម្លាំង​ចម្រុះបន្តឆែកឆេឃ្លាំងស្តុកឈើមួយកន្លែង សង្ស័យបង្កប់ភ្លុកដំរី ឆ្អឹងខ្លា ស្រកាពង្រួ​ល ក្នុងឈើហុបបម្រុងនាំទៅ​ប្រទេសចិន

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចចម្រុះ មានទាំងកម្លាំងគយ រដ្ឋបាលព្រៃឈើ អង្គការវ៉ាយអេត កាំកុងត្រូល អាវុធហត្ថខណ្ឌជ្រោយចង្វារ ប៉ូលិសមូលដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះឆែកឆេរឃ្លាំងស្តុកឈើមួយកន្លែង ដែលសង្ស័យថា មានលាក់បង្កប់ ភ្លុកដំរី ឆ្អឹងខ្លា ស្រកា​ពង្រួល ដែលឈ្មួញ​បង្កប់​នៅ​ក្នុង​ឈើហុបបម្រុងនាំចេញទៅកាន់ប្រទេសចិន។

ករណីនេះធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចចម្រុះឆែកឆេរកឃើញកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងចំណុចក្រុមហ៊ុន អយស្ម័យយានរ៉ូយ៉ាល់ ផែនស្ងួតភ្នំពេញ នៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។

ប្រតិបត្តិការចុះឆែកឆេរឃ្លាំងស្តុកឈើបេងអាហ្វ្រិក ដែលសង្ស័យបង្កប់រត់ពន្ធភ្លុកដំរី ឆ្អឹងខ្លា ស្រកាពង្រួល បម្រុងនាំទៅកាន់ប្រទេសចិននេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុង​ចំណុច ឃ្លាំងមួយកន្លែងរបស់សហគ្រាស ខេមត្រេនស៊ីតអ៊ឹមផត ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិ​គៀនឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចនៅមិនទាន់ឆែកឆេររកឃើញទេ គឺជាតិទានដែលគេចាក់ចូលក្នុងឈើលាក់ភ្លុកដំរី ដែលដូចគ្នាទៅនឹងការឆែកឆេរនៅខណ្ឌពោធិសែនជ័យដែរ។

នៅរសៀលម៉ោង២ ថ្ងៃទី២១ នេះ សមត្ថកិច្ចនឹងបន្តឆែកឆេរឃ្លាំងនេះបន្តទៀត៕

https://youtu.be/IlC7DdOMb08

មតិយោបល់