ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿ​ង​ ​Armageddon​ ​ឆ្លុះ​បញ្ចាំ​ង​ពី​​ព្រឹ​ត្តិ​កា​រ​ណ៍​​ថ្ងៃ​ទី​ ​១​៥​ ​នៅ​រុ​ស្ស៊ី​​(មាន​វីដេអូ​​)

Armageddon-1998
រឿង Armageddon ដែល​បកប្រែ​ជា​ភា​​សា​ខ្មែរ​ថា “​សង្គ្រាមលោក​”​គឺជា​រឿង​បែប​វិទ្យាសាស្ត្រ​មួយ​​របស់​អាមេរិក​ដែល​ផលិត​ឡើង​កាលពី​ឆ្នាំ ១៩៩៨ ដឹកនាំ​ដោយ លោក Michael Bay​ផលិត​ដោយ Jerry Bruckheimer និង​ចេញផ្សាយ​ដោយ Touchstone Pictures របស់​ក្រុមហ៊ុន Disney ។​រឿង​នេះ​គឺជា​រឿង​មួយ​ដែល​ផលិត​ឡើង​និយាយ​ពី​ក្រុម វិទ្យា​សា​ស្រ អង្គការ Nasa ដែល​ប្រឆាំង​ជាមួយនឹង​ផ្កាយព្រះគ្រោះ​ដែល​បង្ករ​ឲ្យ​ផែនដី រលាយ ដែល​យើង​រាល់គ្នា​និយាយថា ទី​អ​វសា​ន្ត​នៃ​ផែនដី​នោះ​។​
armageddon-1998-03-g
​រឿង​សង្គ្រាមលោក​នេះ ចូលរួម​សម្តែង​ដោយ​តួអង្គ​ល្បីៗ​​រួមមាន Bruce Willis, Ben Affleck, Billy Bob Thornton, Liv Tyler, Owen Wilson, Will Patton, Peter Stormare, William Fichtner, Michael Clarke Duncan, Keith David និង Steve Buscemi និង​មាន​តារា​កិត្តិយស​ផ្សេងៗ​ទៀត​។​
Armageddon បាន​បើក​ទំព័រ​រោងកុន​រហូតដល់​ទៅ ២​ខែ កន្លះ បន្ទាប់​ពី​រឿង​ដែល​មាន​លក្ខណៈ​ប្រហែល​គ្នា​ក្រោម​ចំណងជើង​ថា Deep Impact ជាមួយនឹង​តារា​សម្តែង Robert Duvall និង Morgan Freeman ។​រឿង​សង្គ្រាមលោក​នេះ​ក៏​ជាប់​ចំណាត់ថ្នាក់​ល្អ​នៅ Box Office ផងដែរ​។​
armageddon001
​រឿង​សង្គ្រាមលោក​នេះ​គឺជា​រឿង​ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​អ​វសា​ន្ត​របស់​ផែនដី ដែល​មនុស្ស​គ្រប់គ្នា​កំពុង​គិត​ថា ផែនដី​និង​រលាយ​នៅ​ឆ្នាំ 2012 តែ​ផ្ទុយ​មកវិញ កាលពី​ថ្ងៃ​ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៣ កន្លងទៅនេះ នៅ​ប្រទេស​រុស្ស៊ី មាន​ដុំ​ផ្កាយព្រះគ្រោះ​ដែលមាន​ទម្ងន់ ប្រហែល ៧.០០០ តោន បាន​ធ្លាក់​មក​លើ​ប្រទេស​នេះ ដែល​បណ្តាលឲ្យ​មនុស្ស​ជាង ១២០០ នាក់​បាន​រងគ្រោះថ្នាក់ ។​ចំពោះ​ហេតុការណ៍​ដ៏​កម្ររ​នេះ ត្រូវបាន​មនុស្ស​ជាច្រើន​គិតថា វា​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ពី​ភាព​អ​វសា​ន្ត​នៃ​ភពផែនដី ដែល​អាច​នឹង​កើត​នៅ​ឆ្នាំ ២០១៣ នេះ ឬ​យ៉ាងណា​?៕
ទស្សនាវីដេអូ​រឿង Armageddon​ ដូចខាង​ក្រោមនេះ​៖


មតិយោបល់