ព័ត៌មានជាតិ

នៅព្រឹកនេះ ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីការស្លាប់ស្រ្តីជនជាតិខ្មែរអាយុ​ ៦១ឆ្នាំ​ បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩

 

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៦១ ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យ
បានជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦១
ឆ្នាំ ដែលរស់នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី
១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨:៣០នាទី។

អ្នកជំងឺខាងលើត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានចូលសម្រាកព្យាបាលនៅ
មន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២២:៣០នាទីយប់ ដោយសារអ្នកជំងឺ
មានស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង និងមានជំងឺទឹកនោមផ្អែមប្រចាំកាយផង ក្រុមគ្រូពេទ្យបានជួយ
សង្គ្រោះតាមលក្ខណៈបច្ចេកទេសដោយធ្វើចលនាបេះដូង និងបានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម
ផង ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ
២០២១ វេលាម៉ោង ១៨:៣០នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់
ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រេចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារជំងឺកូវីដ-១៩
លើអ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រចាំកាយ។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ
យ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

 

 

 

 

 

 

 

មតិយោបល់