របាយការណ៏ព័ត៌មានពីទូរទស្សន៍បារាំង BFMTV ចេញផ្សាយព័ត៌មានពីរការរកឃើញចំណាត់ខ្មាំងជនជាតិបារាំងទាំង៧នាក់ដែលបានចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះនៅប្រទេសកាមេរូន។ គេបានរកឃើញពូកនោះនៅតំបន់ភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ាហើយកំពុងស្ថិតនៅជាមួយនឹងអាជ្ញាធរនៅឡើយ។
គួរបញ្ជាក់ថាការចាប់ខ្លួនចំណាត់ខ្មាំងតាំងពីថ្ងៃអង្គារមកម៉្លេះ ហើយត្រូវបានគេថតរូបឃើញថាមានក្រុមប្រដាប់ដោយអាវុធជាអ្នកធ្វើសកម្មភាពចាប់ជំរិតនេះ។ លោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់បារាំងបានចេញមកប្រកាសឲ្យប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅនិងធ្វើដំណើរកម្សាន្តនៅតំបន់នោះត្រូវធ្វើការភៀសខ្លួនសិនឲ្យបានប្រញាប់ ខណៈដែលលោករដ្ឋមន្ត្រីការពារជាតិរបស់បារាំងក៏បាននិយាយថាការចាប់ជំរិតនេះមិនមានការពាក់ព័ន្ធទៅនឹងការដាក់កម្លាំងទ័ពនៅប្រទេសម៉ាលីនោះទេ៕
មតិយោបល់