ព័ត៌មានជាតិ

Rooney ដឹងគុណ Sir Alex Ferguson

​កីឡាករ Wayne Rooney បាន​សារភាព​ថា ពិតជា​អរគុណ​ដល់​លោក Sir Alex Ferguson ដែល​បាន​ដាក់​តួនាទី​ឲ្យ​គាត់​លេង យ៉ាង​ល្អ ដើម្បី​អភិ​វឌ្ឈន៍ ទៅជា​កីឡាករ​បាល់ទាត់​ដ៏​ល្អ​ម្នាក់ ។​

​ការចាប់អារម្មណ៍​លើ Wayne Rooney ពី​សំណាក់ Sir Alex Ferguson ខណៈ​ដែល​កីឡាករ​ខ្សែប្រយុទ្ធ​រូបនេះ លេង​ក្នុង​នាម​ជា​បាល់ទាត់​យុវជន នៅ​ក្លិប Everton ក្នុង​ឆ្នាំ ២០០៤ ហើយ​ចាប់តាំងពី​ពេលនោះ​មក បាន​ក្លាយជា​តួរ​លេខ​ដ៏​សំខាន់​បំផុត នៅលើ​ទឹកដី Old Traford និង ទើបតែ​ទទួលបាន​ងារ​ជា​ប្រធាន​ក្រុម ពី​សំណាក់​គ្រូបង្វឹក​ថ្មី Louis van Gaal នៅ​រដូវ​កាល​នេះ ។​

​ថ្លែង​ទៅ​កាន់​សារព័ត៌មាន MUTV កីឡាករ Rooney បាន​និយាយថា “​លោក​ពិតជា​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ បុរស​សញ្ជាតិ​ស្កុត​ឡេន​រូបនេះ ហើយ​ក៏​សាង​ជំនឿ​ជូន​គាត់ ជាមួយ​នឹង​កិច្ច​ប្រឹងប្រែង​នាំ​ខ្ញុំ​ពី​ក្លិប Everton ” ។​
Rooney បាន​បន្តទៀតថា Sir Alex ជា​មនុស្ស​ដ៏​អស្ចារ្យ និង​មិន​គួរឲ្យ​ជឿ ជាមួយនឹង​យុទ្ធសាស្ត្រ​ដឹកនាំ​ក្រុម​របស់​លោក​៕
Wayne_Rooney_2605916b

មតិយោបល់