នៅរាជធានី Vienna ប្រទេសអូទ្រីស មានការដាក់តាំងពិព័រណ៌មួយដែលគេឲ្យឈ្មោះថា «តាំងពិព័រណ៌ស្រាត»។
មានវិធីច្រើនណាស់ដែលគេធ្វើក្នុងការដាក់បង្ហាញនេះ ប៉ុន្តែលើកនេះមិនដូចគ្នានោះទេ សម្រាប់អ្នកដែលចូលរួមត្រូវតែស្រាត ដើម្បីបានឃើញការតាំងពិព័រណ៌។
នៅពេលថ្មីៗនេះដែរ តាំងពិព័រណ៌មួយដែលគេដាក់ឈ្មោះ «បុរសស្រាត» ដែលធ្វើឡើងនៅសារមន្ទីរ Leopold នៃរាជធានី Vienna ប្រទេសអូទ្រីស ដែលការតាំងពិព័រណ៌នេះ គ្មានអ្វីអស្ចារ្យនោះទេ តែអ្វីដែលអស្ចារ្យនោះគឺអ្នកចូលរួមទៅវិញទេ ដែលត្រូវស្រាតដើម្បីបានទស្សនា។
ក្រុមនៃអ្នកធ្វើដំណើរចូលរួមទស្សនាការតាំងពិព័រណ៌នេះ ពួកគេគិតថាវាធម្មតានោះទេ នៅពេលដែលបានឃើញការដាក់តាំងបង្ហាញនេះ។
ចំពោះបញ្ហាដែលទទួលបានក្រោយការដាក់តាំងបង្ហាញនេះ មានមនុស្សជាច្រើនបានផ្តល់ចម្លើយមកវិញថា វាអាចប៉ះពាល់ដល់សតិអារម្មណ៍របស់កុមារ។ តែទោះបីជាយ៉ាងណាកម្មវិធីនេះក៏មានសកម្មភាពគាំទ្របានយ៉ាងច្រើនផងដែរ៕
មតិយោបល់