ក្លិបបិសាចក្រហម និងបាត់បង់ សរសរគោលដែលផ្តល់ការលេងដ៏ប្រសើរក្នុងការធ្វើដំណើរទៅកាន់ទីក្រុង ឡុងដ៏ នាចុងសប្តាហ៍នេះ។
កីឡាករ Wayne Rooney កាលពីប្រកួតជាមួយនឹង Reading នៅក្នុងកម្មវិធី FA Cup នោះកីឡាកររូបនេះបានអវត្តមាននៅជុំទី ៥ ខណៈដែលប៉ះជាមួយនឹងក្លិបមួយនេះ កាលពីថ្ងៃ ចន្ទ ដោយសារបញ្ហា រន្ធភ្នាសសរសៃឆ្អឹង ។កីឡាករវ័យ ២៧ ឆ្នាំរូបនេះ មិនបានចូលរួមហ្វឹកហាត់ជាមួយនឹងក្រុម តាំងពីចាប់ផ្តើម នៅសប្តាហ៍នេះ រហូតមកទល់នឹងពេលនេះ ។ចំណែកនៅ ចុងសប្តាហ៍នេះដែរ ប៉ះជាមួយនឹង QPR នោះកីឡាករ Rooney ពាក់ស្លាក់លេខ ១០ ក៏មិនមានវត្តមានលេងដែរ។
ស្រពេលជាមួយនិងការបាត់វត្តមានរបស់ Rooney កីឡាករ Phil Jonesក៏មានបញ្ហាគ្រោះថ្នាក់កជើង ខណៈដែលធ្វើការប្រកួតជាមួយនឹង Reading កន្លងមកនេះ ហើយក៏ត្រូវចាកចេញពីទីលាន ហើយក៏គ្មានវត្តមានការប្រកួតជាមួយនឹង QPR ផងដែរ។
សម្រាប់បិសាចក្រហមនិងជួបភាពលំបាកតិចតួចហើយ នៅពេលដែលបាត់កីឡាករដែលជាស្នូលដ៏សំខាន់នេះ ។តែប្រសិនបើគេឈ្នះក្នុងការប្រកួតជាមួយនិង QPR វិញ បិសាចក្រហម និងលើសពីន្ទុ មេឃខៀវ Man City រហូតដល់ទៅ ១៥ ពិន្ទុ ខណៈដែល Man City កំពុងមានភាពលំបាកជួប ជាមួយនឹង តោខៀវ នៅថ្ងៃអាទិត្យនេះដែរ ៕
មតិយោបល់