ព័ត៌មានជាតិ

យីអ៊ុនដាក់មែន! យុវជន២នាក់រងការចោទប្រកាន់ថាបាននាំប្អូនរបស់គេមកដេកផ្ទះសំណាក់យីហោ៣៤១

ភ្នំពេញ: យុវជន២នាក់ត្រូវក្រុមគ្រួសារយុវតី២នាក់ទៀតឃាត់ខ្លួនឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ១ កាលពីវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះសំណាក់៣៤១ មុខផ្សារទំនើបសុវណ្ណា តាមបណ្តោយ២៧១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការៀបរាប់ពីយុវជនខាងលើបានឲ្យដឹងថា នៅយប់ថ្ងៃទី៣ រូបគេបានចូលលេងក្នុងក្លឹបកម្សាន្តហើយក៏បានជួបគ្នាជាមួយយុវតី២នាក់ខាងលើ រួចពួកនាងៗទាំង២នាក់ក៏បានសុំអង្គុយលេងសាឡុងជាមួយគ្នា ក្រោយពីផឹកស៊ីរួចរាល់ហើយខាងយុវតីទាំង២នាក់ងងុយដេកក៏រកកន្លែងដេក ហើយយុវជនខាងលើបានប្រាប់ថាទៅដេកផ្ទះសំណាក់៣៤១ទៅខ្ញុំស្គាល់មេការ ខណ:នោះពួកនាងៗក៏យល់ព្រមហើយក៏បបួលគ្នាមកជួលបន្ទប់២ផ្សេងគ្នា គឺបន្ទប់លេខ១០៤និង១០៥ ដោយយុវជនទាំង២នាក់ដេកបន្ទប់១០៤ រីឯយុវតីទាំង២នាក់ដេកបន្ទប់១០៥ លុះនៅរសៀលថ្ងៃទី៤យុវតីទាំង២នាក់បានឲ្យយុវជនជាប់ចោទខាងលើចុះមកទិញបាយហូបពេលត្រឡប់មកវិញត្រូវបងប្រុសយុវតីខាងលើឃាត់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័។

លុះមកដល់ប៉ុស្តិ៍នគរបាលមានជ័យ១ខាងយុវតីបានបដិសេធន៍ថាពួកគេមិនបានប៉ះពាល់គ្នានោះទេ គ្រាន់តែដេកបន្ទប់រៀងៗខ្លួន
ទោះជាយ៉ាងណាបងប្រុសខាងយុវតីនៅតែមិនសុខចិត្តហើយក៏ឲ្យប្អូនស្រីដាក់ពាក្យបណ្តឹង ខណ:ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកការពិត៕

//youtu.be/Sx4AQFrEVBc

មតិយោបល់