ស៊ីនហួរ៖ មេដឹកនាំចិនលោក Xi Jinping នៅថ្ងៃសុក្រនេះ បានស្នើរឲ្យមានការអភិវឌ្ឍន៍កាន់តែប្រសើរនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅពេលជំនួបជាមួយនឹងលោករដ្ឋលេខាធិការថ្មី Dmitry MEzentsev។
លោក Xi មានប្រសាសថាស្ថានភាពអន្តរជាតិសព្វថ្ងៃជាអ្នកធ្វើឲ្យមើលឃើញការផ្លាស់ប្តូរយ៉ាងស្មុគ្រស្មាញនៃមនុស្សជាតិ។ លោកបានបញ្ជាក់ទៀតថាការយកចិត្តទុកដាក់លើការងារពីសំណាក់សមាជិកនៃអង្គការ SCO ជាមូលដ្ឋានគ្រឺះនៃការធ្វើឲ្យមានលទ្ធផលល្អប្រសើរសម្រាប់ប្រជាជាតិចិននិងពិភពលោកផងក្នុងការស្តារ និងធ្វើឲ្យមានស្ថេរភាពដល់សហប្រតិបត្តិក្នុងប្រទេស និងអន្តរជាតិ។
លោក Mezentsev ជាជនជាតិរុស្សីដែលត្រូវឡើងមកកាន់តំនែងជំនួសលោក Murathbek Imanaliyev កាលពីថ្ងៃទីមួយខែមករាបានឆ្លើយតបទៅនឹងប្រសាសរបស់លោក Xi ថាលេខាធិការដ្ឋាននឹងធ្វើការឲ្យជិតស្និទ្ធបំផុតជាមួយរដ្ឋាភិបាលចិនក្នុងឆ្នាំនេះ និងសម្រាប់អាណត្តិរបស់លោកទាំងបីឆ្នាំ៕
មតិយោបល់