ខ្សែប្រយុទ្ធរបស់ប្រេស៊ីល កីឡាករ Neymar នៅពេលថ្មីៗនេះបានប្រកាសភាពផ្អែមជាមួយអ្នកមេម៉ាយកូន ១ ដែលជាតារាសម្តែងស្រី នាង Bruna Marquezine។ កីឡាករវ័យ ២១ ឆ្នាំ ដែលបច្ចុប្បន្នកាលលេងឲ្យក្លិប Santos រូបនេះអតីតកាលទោះបីជាមានទំនាក់ទំនងស្នេហាជាមួយនិងអ្នកមេម៉ាយនេះក្តី តែមិនបានបង្ហើបឲ្សដឹងជាសារធារណៈនោះទេ ខ្លាចប៉ះពាល់ដល់នាង Bruna ជាពិសេសអាជីពសម្តែងរបស់នាង។
ជាមួយនឹងសេចក្តីប្រកាសខាងលើអ្នកគាំទ្រជាច្រើនបានគិតថា កីឡាករបាលទាត់នេះគឺជាកីឡាករដែលអស្ចារ្យប្រចាំប្រទេស ដែលអាចស្វែងរកស្នេហាដែលមានសន្តិភាព មិនមានរយៈពេលយូរអង្វែង ដែលអាចប៉ះពាល់ដល់អាជីពបាល់ទាត់របស់គេទៀតផង។
ប្រភពព័ត៌មានពី Patricia Jordane បានបង្ហើបឲ្យដឹងថា គ្រាន់តែ ២ ទៅ ៣ សប្តាហ៍សោះ ដែលកីឡាករ Neymar អាចញ៉ែ និងទំនាក់ទំនងជាមួយនឹង Brunaបានសម្រេច ហើយក៏បានចំណាយពេលមួយយប់ជាមួយនឹងនាងទៀតផង។
ខ្សែប្រយុទ្ធរបស់Santos រូបនេះកំពុងភ្លើតភ្លើន ជាមួយនឹងស្នេហាដែលកំពុងលោតចេញក្រៅនេះ ។ទោះបីជា Neymar ដឹងថានាងមានកូនប្រុស ប៉ុន្តែ Neymar ប្រហែលមិនដឹងពិប្រវត្តិរូបរបស់ Messi និង Cris Ronaldo នោះទេ។
តើ ខ្សែប្រយុទ្ធរូបនេះអាចសាងស្នេហាជាមួយនឹងស្រីស្រស់កូន ១នេះ បានយូរប៉ុណ្ណាដែរ?៕
មតិយោបល់