ព័ត៌មានជាតិ

ទស្សនា​គំនូរ​បន្លំ​ភ្នែក​របស់​លោក Liu Bolin ទាំងអស់គ្នា​

​លោក Liu Bolin គឺជា​វិចិត្រករ​ផ្នែក​គំនូរ​បន្លំ​ភ្នែក​ក្នុង​លំហរ​ធម្មជាតិ​មួយរូប ដ៏​ល្បីល្បាញ​បំផុត​ទាំង​នៅ ក្នុង និង​ក្រៅប្រទេស ដោយ​ស្នាដៃ​របស់​លោក​ជាច្រើន ត្រូវបាន​ដាក់​តាំង​បង្ហាញ​នៅតាម​បណ្តា​សារមន្ទីរ សំខាន់​នានា​ជុំវិញ​ពិភពលោក​ទៀតផង​។​

​វិចិត្រ​ករ Liu Bolin មាន​ដើមកំណើត​នៅក្នុង​ប្រទេស​ចិន ខេត្ត Shandong ក្នុង​ឆ្នាំ​១៩៧៣ ហើយ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គំនូរ​ស្រាវជ្រាវ ពី​សាកលវិទ្យាល័យ​សិល្បៈ Shandong នៅក្នុង​ឆ្នាំ​១៩៩៥ និង​បាន​បន្ត​រហូត​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គំនូរ​ស្រាវជ្រាវ ពី​បណ្ឌិតសភា​ស្តីទី​នៃ​គំនូរ​ស្រាវជ្រាវ នៅក្នុង​ទីក្រុង Beijing អំឡុង​ឆ្នាំ​២០០១ កន្លងទៅ​។​

​លោក​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​រហស្សនាម​ថា បុរស​កំបាំង​កាយ “ The Invisible Man ” ហើយ​កិច្ច​ស្នាដៃ​របស់​លោក ដែល​ទទួលបាន​ប្រជាប្រិយភាព​នៃ​ការគាំទ្រ​បំផុត​នោះ គឺ​ស៊េរី “ គំនូរ​កំបាំង​ខ្លួន​ក្នុង​ទីក្រុង (Hiding in the City) ” ចាប់តាំងពី​ពេលនោះ​មក លោក​ក៏​ចាប់ផ្តើម​រក្សា​នូវ​ស្នាដៃ​ទាំងនោះ​ដោយ​ការថត​ផ្តិត​ទុកជា​ឯកសារ​សិល្បៈ​គំនូរ​ស្រាវជ្រាវ នៅក្នុង​អំឡុង​ឆ្នាំ​២០០៥ ផងដែរ​។​

​អ្វី​ដែល​ជា​ទី​មោទនភាព​សម្រាប់ Liu Bolin គឺ​លោក បាន​ទទួល​ការ​ផ្តល់​កិត្តិយស​កោតសរសើរ​អំពី​សំណាក់​លោក Obama ខណៈពេល ដែល​ប្រធានាធិបតី​ជាន់ខ្ពស់​រូបនេះ អញ្ជើញ​ចុះ​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ចិន​។ ទន្ទឹមនឹងនោះ លោក​ក៏​បាន​រចនា​រូបសំណាក​កិត្ត​យស សម្រាប់​លោក​ប្រធានាធិបតី Obama ទៀតផង​។​

​បច្ចុប្បន្ន​លោក​រស់នៅ និង​បាន​នឹង​កំពុង​បន្ត​ធ្វើ​កិច្ចការ​សិល្បៈ​គំនូរ​ស្រាវជ្រាវ​ជាច្រើន​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​កិត្តិនាម​របស់​លោក បាន​នឹង​កំពុង​សាយភាយ​យ៉ាង​ល្បី​រន្ទឺ​តាមរយៈ​កិត្តិនាម Eli Klein នៅក្នុង​ទីក្រុង New York ប្រទេស​អាមេរិក គួរឱ្យកត់សម្គាល់​៕​
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin1_zps8b119c47.jpg
លោក Liu Bolin
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin2_zps675d010e.jpg
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin3_zps85c69754.jpg
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin4_zps3e3cbacf.jpg
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin5_zps4f0698e9.jpg
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin6_zps70c32ff2.jpg
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin7_zps4c7a6194.jpg
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin8_zps547c2a2f.jpg
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin9_zps430093f8.jpg
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin10_zps359a1e33.jpg
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin11_zps01a3d826.jpg
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin12_zps28335036.jpg
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin13_zps86f882b4.jpg
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin14_zpsf32b7c8a.jpg
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin15_zpsa2526703.jpg
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin16_zpse3ab19b7.jpg
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin17_zps37dcf6cb.jpg
https://i1272.photobucket.com/albums/y389/domneng/Liu%20Bolin/LiuBolin18_zps606da18f.jpg

មតិយោបល់