៣ឆ្នាំទៅហើយដោយសារតែរឿងអាស្រូវបានធ្វើឲ្យចំណងអាពាហ៍ពិពាហ៍បាក់បែក។
តារាវាយកូនហ្គោលវ័យ ៣៧ឆ្នាំ និងនាង Elin Nordegren ដែលជាតារាម៉ូដែលបានជួបជុំគ្នាសារជាថ្មី។
កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៣ កន្លងទៅនេះ Tiger Woods និង ស្រីស្រស់ម៉ូដែល ត្រូវជាអតីតប្រពន្ធខ្លួននោះបានធ្វើឲ្យអ្នកចូលរួមព្រឹត្តិការណ៍សម្រាប់ក្មេងដែលធ្វើឡើងនៅ តំបន់ Jupiterរដ្ឋ Florida មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមានអ្នកទាំងពីរ។
អតីតអ្នកវាយកូនហ្គោលលំដាប់លេខ១ ពិភពលោក បាននាំកូនៗទាំងពីររបស់គេ មាន Samatha និង Charlie ទៅចូលរួមកម្មវិធីមួយនេះអស់រយៈពេល ១ម៉ោងទើប ស្រីស្រស់ម៉ូដែល Elin Nordegren សញ្ញាតិស៊ុយអ៊ែតនេះ បើកឡានមកដល់។
គូស្នេហ៍នេះមើលទៅដូចជាមានក្តីសុខណាស់ ក្នុងការទស្សនាក្មេងៗលេង ហើយនិយាយជាមួយនឹងគ្នាអស់រយៈពេល ១ម៉ោង កន្លះ ខណៈដែលអ្នកជុំវិញចាប់ផ្តើម និយាយពីរឿងអ្នកទាំងពីរដែលធ្វើឲ្យគូស្នេហ៍នេះមានការអៀនខ្មាស មុននិង Elin Nordegrenចាកចេញទៅវិញ។
ការជួបជុំដែលស្ថិតនៅពីក្រោយរឿងអាស្រូវរបស់ តារាវាយកូនហ្គោលនេះ ក៏លេចឭពាក្យចចាមអាមថា Tiger Woods ចង់រៀបការជាមួយនឹងប្រពន្ធរបស់គាត់ ។កាលពីខែ កន្លងទៅនេះ National Enquirer បានចុះផ្សាយឲ្យដឹងថា តារាវាយកូនហ្គោលរូបនេះសុខចិត្តលះបង់អំពើផុតក្បត់ និងទម្លាប់អាក្រក់ ធ្វើយ៉ាងម៉េចដើម្បីឲ្យតារាម៉ូដែលសញ្ជាតិស៊ុយអ៊ែតរូបនេះជឿជាក់។
គួរបញ្ជាក់ផងដែរថា គូស្នេហានេះ បានរួមរស់នៅជាមួយនឹងគ្នាកាលពីឆ្នាំ ២០០៤ រហូតដល់ឆ្នាំ ២០១០ ក៏បែកគ្នា ដោយសារតែអំពើផិតក្បត់របស់តារាវាយកូនហ្គោល Tiger Woods។ក្នុងការរួមរស់នៅជាមួយនឹងគ្នានេះដែរអ្នកទាំងពីរបានទទួលមរតកឈាមកូនពីរ នៅក្នុងឆ្នាំ ២០០៧ និង ២០០៩៕
មតិយោបល់