ព័ត៌មានជាតិ

ឃាតក ដែលអារកសម្លាប់ជនពិការម្នាក់នៅសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

សៀមរាប: កាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចខេត្តសៀមរាប សហការជាមួយសមត្ថកិច្ចបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវចាប់ខ្លួនបាន ជនល្មើសដែលធ្វើសកម្មភាព អារកសម្លាប់ជនពិការម្នាក់នៅសៀមរាបបានហើយ នៅចំណុចភូមិគុតតាសត ឃុំគុតតាសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យមានឈ្មោះ អ៊ុច ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ។

គួរបញ្ជាក់ថា ជនល្មើសនេះបានអារ.កសម្លាប់បុរសពិការម្នាក់កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប៕

មតិយោបល់