ព័ត៌មានជាតិ

ស្មាតហ្វូន ​Firefox OS ​នឹង​ចេញ​លក់​នៅ​ពាក់​កណ្ដាល​​ឆ្នាំ​ ២០១៣

firefox-ox

Firefox OS ជា​ប្រព័ន្ធ​ដំណើរការ​ទូរស័ព្ទ​ថ្មី របស់​ក្រុមហ៊ុន Mozilla ដែល​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ក្រុមហ៊ុន Mozilla បានធ្វើ​បទ​បង្ហាញ​ពី​ប្រព័ន្ធ​ដំណើរការ​មួយ​នេះ​នៅក្នុង​ព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក MWC 2013​។​
firefox-01
​យោងតាម​សម្ដី​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មួយ​នេះ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុនទូរស័ព្ទ​ចំនួន ៤​គឺ LG, Huawei, Alcatel និង ZTE ដែល​បាន​សហការ​ជាមួយ​ក្នុង​ការបង្កើត​ស្មា​ត​ហ្វូ​ន​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Firefox OS​។
firefox-02
​ក្រុមហ៊ុន​ក៏បាន​ប្រកាស​ឲ្យ​ដឹង​បន្ថែមទៀតថា​ស្មា​ត​ហ្វូ​ន​ដែល​ប្រើប្រាស់ Firefox OS នឹងមាន​លក់​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី ហុង​គ្រី ម៉ិ​ក​ស៊ិ​ក ម៉ុង​តេ​ណេ​ហ្គ្រោ ប៉ូឡូញ សឺ​ប៊ី អេ​ស្ប៉ា​ញ និង វ៉េ​ណេ​ស៊ូ​អេ​ឡា ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាកម្ម​ប្រព័ន្ធ​ទូរស័ព្ទ​ចំនួន ១៧​ក្រុមហ៊ុន​បាន​សហការ​។​
​អតិថិជន​ដែល​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន Firefox OS ទាំងអស់​អាច​ស្វែងរក​កម្មវិធី​សម្រាប់​ប្រព័ន្ធ​ដំណើរការ​មួយ​នេះ​នៅលើ Firefox Marketplace ដែលមាន​កម្មវិធី​ជាច្រើន​សម្រាប់​ការកម្សាន្ត​និង​ចែករំលែក​៕

jpeg1-730x370

មតិយោបល់