ព័ត៌មានជាតិ

LG ​ទិញ​ WebOS​ និង​វិស្វករ​ ពី​ HP​ ដើម្បី​ពង្រីក​ទីផ្សារ​ទូរទស្សន៍

ក្រុមហ៊ុន​អេឡិចត្រូនិក​របស់​កូរ៉េ LG Electronic Inc បាន​ទិញយក​ប្រព័ន្ធ​ដំណើរការ​ទូរស័ព្ទដៃ WebOS ពី​ក្រុមហ៊ុន Hewleff-Packard Co (HP) រួមទាំង​វិស្វករ​ដែល​បម្រើ​ការងារ​នៅក្នុង គម្រោង​នេះ​ផងដែរ​។​

lg-webos-hp-acquire-palm

​យោងតាម​គេហទំព័រ Bloomberg ចុះផ្សាយ​នៅ​ថ្ងៃទី ២៦​ខែកុម្ភៈ នេះ​ថា HP នឹងត្រូវ​លក់​នូវ​ប៉ាតង់ និង​អាជ្ញាប័ណ្ណ​របស់ WebOS ឲ្យ​ទៅ​ក្រុមហ៊ុន LG​។ នេះ​បើ​យោងតាម​សម្ដី​លោក Bill Veghte ប្រធាន​ចាត់ការ​ទូទៅ​ក្រុមហ៊ុន HP បាន​ថ្លែង​នៅក្នុង​កិច្ចសម្ភាសន៍​នៅថ្ងៃនេះ​។​
​ក្រុមហ៊ុន LG ជា​ក្រុមហ៊ុន​ផលិត​ទូ​ទស្សន៍​ធំជាងគេ​ជាប់​លំដាប់ថ្នាក់​ទី​២​នៅលើ​ពិភពលោក ហើយ​គម្រោង​ទិញយក​ប៉ាតង់ និង​អាជ្ញាប័ណ្ណ WebOS ពី HP នេះ​គឺ​ដើម្បី​ប្រើប្រាស់​ទៅលើ​ឧស្សាហកម្ម​ទូរទស្សន៍​នៅ​ឆ្នាំក្រោយ មានន័យថា ទូរទស្សន៍ LG នឹង​បំពាន់​នូវ​ប្រព័ន្ធ​ដំណើរការ WebOS​។ នេះ​បើ​យោងតាម​សម្ដី​លោក Skott Ahn ប្រធាន​បច្ចេកវិទ្យា​ក្រុម​ហ៊ុន LG​។​
​ក្រុមហ៊ុន HP បាន​ទិញយក WebOS ពី​ក្រុមហ៊ុន Palm Inc កាលពី​ក្នុង​ឆ្នាំ ២០១០ ក្នុងតម្លៃ ១,២​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​សម្រាប់​ការទិញ​-​លក់​រវាង​ក្រុមហ៊ុន HP និង LG នៅពេលនេះ​មិនត្រូវ​បានប្រកាស​ឲ្យ​ដឹង​នោះទេ​។​
​ក្រុមហ៊ុន LG បានចេញ​លក់​ទូរទស្សន៍​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android របស់​ក្រុមហ៊ុន Google ប៉ុន្តែ​បើ​យោងតាម​សម្ដី​របស់​ប្រធាន​បច្ចេកវិទ្យា LG បាន​ឲ្យ​ដឹងថា ទូរទស្សន៍​ប្រើ WebOS នឹង​ជួយ​ជំរុញ​ការលក់​ទូរទស្សន៍​ឲ្យ​កើនឡើង ១៥​ភាគរយ​បន្ថែមទៀត​នៅ​ឆ្នាំក្រោយ​៕

មតិយោបល់