(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស ទាំងអស់ ដើម្បីលើកកម្ពស់ការងើបឡើងវិញសេដ្ឋកិច្ចសកល។
លោក ចូកូ វីដូដូ ធ្វើការកត់សម្គាល់ខាងលើ នាឱកាសបើកកិច្ចប្រជុំមួយ នៃថ្នាក់ដឹកនាំហិរញ្ញវត្ថុ មកពីបណ្ដាប្រទេស G20 ដែលឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ។ លោកបន្ថែមថាបច្ចុប្បន្ន មិនមែនជាពេលត្រូវបង្កើតភាពតានតឹងភូមិសាស្ត្រនយោបាយ ដូចជាអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន នោះទេ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati បានបញ្ជាក់ថាកិច្ចប្រជុំនេះនឹងផ្តោតសំខាន់លើការពិភាក្សាគ្នាស្ដីពីគោលនយោបាយ រូបិយវត្ថុ, អតិផរណាសកល, ការចែកចាយវ៉ាក់សាំងបង្ការ COVID-19 និងការផ្ដល់ហិរញ្ញវត្ថុដល់ របៀបវារៈនៃបញ្ហាអាកាសធាតុ និងប្រធានបទសំខាន់ៗជាច្រើនទៀត៕
ប្រភព៖ AFP
មតិយោបល់