ព័ត៌មានជាតិ

រថយន្តសាំយ៉ុង ក្រទ្បាប់បុកដើមឈើ បណ្ដាលឲ្យរបួសមនុស្ស ៣នាក់

ត្បូងឃ្មុំ: (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តសាំយ៉ុង ក្រទ្បាប់បុកដើមឈើ បណ្ដាលឲ្យរបួសធ្ងន់ស្រាលមនុស្ស ៣ នាក់ ស្ថិតនៅផ្លូវជាតិលេខ៧ ភូមិស្បែកគឺ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

កើតហេតុនៅវេលាម៉ោង ១១ និង ១៨នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ដោយក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយករថយន្តទៅរក្សាទុកទៅប៉ុស្ដិ៍ រង់ចាំដោះស្រាយពេលក្រោយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់