ប្រជាជន ប្រេស៊ីលប្រមាណជាង ១លាននាក់ បានប្រមូលផ្តុំគ្នា នៅតាមទីប្រជុំជន សំខាន់ៗទូទាំង ប្រទេស អាមេរិកខាងត្បូងមួយនេះ នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥ ដើម្បីសម្តែងការប្រឆាំង ចំពោះលោកស្រីប្រធានា ធិបតី ឌីលម៉ា រួសេហ្វ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ក្រុមអ្នកតវ៉ាភាគច្រើនត្រូវបានដឹកនាំ ដោយក្រុមចលនា ដែល ស្លៀកសម្លៀកបំពាក់ពណ៌លឿង និងបៃតង ដែលជាពណ៌របស់ទង់ជាតិប្រេស៊ីលផ្ទាល់ ប៉ុន្តែការតវ៉ានោះ ត្រូវគេមើល ឃើញជាទូទៅថា មានរបៀបរៀបរយ និងគ្មានអំពើហិង្សាណាមួយកើតឡើងឡើយ ។ចំពោះការតវ៉ាធំបំផុត ធ្វើឡើង នៅក្នុងទីក្រុង សៅប៉ូឡូ ដែលប៉ូលិសបានសន្និដ្ឋានថា យ៉ាងហោចណាស់ ក៏មានប្រជា ជនជាង ១លាននាក់ដែរ បានប្រមូលផ្តុំគ្នា ។ ដោយឡែក សម្រាប់រដ្ឋធានី ប្រេស៊ីឡា វិញ ក្រុមអ្នកតវ៉ាត្រូវបានគេអះ អាងថា មានគ្នាជាង ៤៥.០០០នាក់ ស្របពេលដែលប្រជាជន នៅក្រៅប្រទេស ដូចជានៅអាហ្សង់ទីន អង់គ្លេស និង អូស្ត្រាលី ជាដើម ពួកគេបានធ្វើការប្រមូលផ្តុំ នៅមុខស្ថានប្រេស៊ីលនៅទីនោះ ។ គួរបញ្ជាក់ថា ប្រជាជនភាគច្រើន មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសេដ្ឋកិច្ចប្រទេស ដែលកំពុងលំបាកលំបិន បំផុត ក្នុងនោះមានទាំងរឿងអាស្រូវ របស់រដ្ឋាភិបាលជាមួយនឹង ក្រុមហ៊ុនប្រេង និងហ្គាស ជាពិសេសគឺក្រុមហ៊ុន ផេត្រូវប្រាស់ តែម្តង ៕
ទស្សនាឃ្លិបវិដេអូដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់