គង់ ចាន់រដ្ឋា មួយរយៈនេះហាក់ដូចជាឡើងកូដណាស់ ជាមួយនឹងចម្រៀងដែលបានបង្ហោះតាមរយៈហ្វេសប៊ុក ដែលទទួលបានការកោតសរសើរពីសំណក់អ្នកគាំទ្រ និងប្រិយមិត្តរបស់ខ្លួន ។
នៅពេលថ្មីៗនេះដែរ លេចឭដំណឹងថា គង់ ចាន់រដ្ឋា អាក់អន់ស្រពន់ចិត្តស្រក់ទឹកភ្នែក ជាមួយនឹងមិត្តប្រុស ដែលធ្វើបាបខ្លួន ភ្លេចគ្រាក្រលំបាក់លំបិនជាមួយនឹងគ្នា ដោយចោលរួបនាងឲ្យទឹកភ្នែមទាំងយប់ទាំងថ្ងៃ។
ព័ត៌មានដ៏រសើបនេះបានលេចឭពីមាត់មួយទៅមួយទៀត ខ្សឹបខ្សៀវមិនដាច់សោះឡើយ។ប្រការនេះដែរប្រិយមិត្តអ្នកគាំទ្ររបស់គង់ ចាន់រដ្ឋា ដូចជាចង់ដឹងចង់ឭណាស់ ថានរណាទៅជាកំពូលប្រុសស្នេហ៍របស់នាង ដែលខំសាងអនុស្សាវរីយ៍កាលគ្រាលំបាក់នោះ ។
ស្របពេលជាមួយនឹងគ្នានេះដែរគង់ ចាន់រដ្ឋា ស្រីស្រស់ស្ថិតនៅប៉ែកខាងលិចប្រទេស (សៀមរាប) បានចេញមុខបកស្រាយថា ចា៎ស បងរឿងដែលគេថាខ្ញុំទឹកភ្នែកចំពោះមិត្តប្រុសនោះវាជារឿងពិត ណាស់ តែវាមិនមែនជារឿងរបស់ខ្ញុំនោះទេ វាគ្រាន់តែជាអត្ថន័យនៃបទចម្រៀង ស្រីណាមិនយំ តែប៉ុណ្ណោះ។មូលហេតុដែលលេចឭពាក្យមិនពិតនេះឡើង ដោយសារតែបទចម្រៀងខាងលើនេះដែលនាងខ្ញុំបានបង្ហោះនៅលើគេហទំព័ររបស់នាងខ្ញុំ សូមបញ្ជាក់ទៀតថា វាមិនមែនជារឿងរបស់ខ្ញុំនោះទេ កុំយល់ច្រឡំ បណ្តាអ្នកគាំទ្រទាំងអស់”៕
ទស្សននាវីដេអូចម្រៀងដូចខាងក្រោមនេះ៖
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់