ព័ត៌មានជាតិ

TinyUmbrella បាន​ធ្វើ​ការ​អភិវឌ្ឍន​សម្រាប់​ប្រើ​ជាមួយ iOS 6.1.2

កាល​ពី​សប្ដាហ៍​មុន​បាន​ដឹងហើយ​ថា​ Apple បាន​ធ្វើ​ការ​បញ្ចេញប្រព័ន្ធដំណើរ​ការ iOS យ៉ាង​ឆាប់​រហ័សពីជំនាន់ 6.1 មក 6.1.2។ ដូច​នេះ​បាន​ធ្វើឲ្យ​កម្មវិធីសម្រាប់​ប្រើ​ប្រាស់​មួយ​ចំនួន​មិន​អាច​ប្រើ​ជាមួយ​បាន។

សម្រាប់​ថ្ងៃ​នេះ​ផង​ដែរ​ TinyUmbrella ក៏​បាន​ដាក់​ឲ្យ​ទាញ​យក​ជំនាន់​ថ្មី​ផង​ដែរ​សម្រាប់​ប្រើ​ប្រាស់​ជាមួយ​នឹង iOS 6.1.2 រួម​នឹង iOS 6.1.3 Beta ដែល​នឹង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃ​ខាង​មុខ​ផង​ដែរ។ ការ​បញ្ចេញ​ជំនាន់​ថ្មី​របស់ TinyUmbrella ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ការរក្សាទុក SHSH និង​ប្រើ​ប្រាស់​ជំនាន់​ iOS ដដែរ​បាន។

ទាញ​យកកម្មវិធី TinyUmbrella

មតិយោបល់