ព័ត៌មានជាតិ

ស៊ូ ស៊ីរីកា ធ្វើស៊ីអារម្មណ៍អ្នកអត់លិតចុងឆ្នាំ

បទចម្រៀងក្ដៅៗរបស់តារាចម្រៀង ស៊ូ ស៊ីរីកា ក្រោមចំណងជើងថា”គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ” មិនត្រឹមតែទទួលបានការចាប់អារម្មណ៍នៅប៉ុន្មានថ្ងៃនេះបុណ្ណោះទេ ប៉ុន្តែក៏មានអត្ថន័យចាក់ដោត និងធ្វើស៊ីអារម្មណ៍អ្នកគ្មានគូៗ មិនណយដែរ ក្នុងពេលដែលអំឡុងចុងឆ្នាំ គឺអ្នកណាៗ ក៏ចង់មានគ្នា និងចង់ស្វីតៗ ហើយមានអ្នក Take Care នោះ។
មួយបទ”គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ” របស់នាង ក៏ជួយឲ្យតារាស្រីរូបនេះ ទទួលការចាប់អារម្មណ៍ នៅមិនដំណាច់ឆ្នាំនេះផងដែរ។

យោងតាមការកត់សម្គាល់ បទចម្រៀង”គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ” របស់នាង ត្រូវគេឮចាក់បន្លឺនៅតាមហាង និងទីសារធារណ:នាប៉ុន្មានថ្ងៃនេះ ដោយអ្នកស្ដាប់ភាគច្រើនសុទ្ធតែយល់ថា មួយបទនេះទាំងពីរោះ និងមានអត្ថន័យចាក់ដោត ជាពិសេសគឺបទមួយនេះ ហាក់ធ្វើស៊ីអារម្មណ៍អ្នកឯកោនៅពេលមនុស្សគូភាគច្រើន សុទ្ធតែបង្អួតគម្រោងដើរលម្ហែកាយស្វីតៗមុនថ្ងៃឆ្លងឆ្នាំ និងឆ្លងឆ្នាំ។ ទឹកដមសំលេងរបស់នាងនៅក្នុងបទនេះ ក៏ស្ដាប់ទៅប្លែកត្រចៀកខុសពីបទមុនៗផងដែរ ទើបគ្រាន់តែចេញ MV មិនទាន់បានប៉ុន្មាន ក៏ទទួលបានការគាំទ្រតែម្ដង។ ជាក់ស្ដែងក្រឡេកទៅមើលសង្គមហ្វេសប៊ុក និងយូធូប ក៏មានការចែកចាយបទនេះ គួរឲ្យកត់សម្គាល់ផងដែរ បន្ថែមពីលើការចាក់បន្លឺ ដែលគេបានឮនៅតាមទីសាធារណ:៕

មតិយោបល់