ក្រុមNapoliបានទទួលរងពិន័យជាទឹកប្រាក់ប្រមាណជា20000យូរ៉ូបន្ទាប់ពីអ្នកគាំទ្ររបស់ក្រុមខ្លួនអុកឡុកនៅក្រោយការប្រកួតរវាងJuventusនិងNapoli។លទ្ធផលមួយស្មើរវាងក្រុមទាំងពីរបានធ្វើឲ្យក្រុមគាំទ្រNapoliមិនសប្បាយចិត្តដាក់គ្នា ហើយក៏មានការគប់ផាវនិងគ្រឿងឆេះមួយចំនួនទៅកាន់អ្នកគាំទ្រJuventusផងដែរ។
គ្រូបង្វឹករបស់JuventusលោកAntonio Conteក៏បានត្រូវបានក្រុមអ្នកគាំទ្រNapoliប៉ុនប៉ងធ្វើឲ្យមានគ្រោះថ្នាក់ផងដែរ ប៉ុន្តែការដាក់ទោសគឺគ្រាន់ចោទប្រកាន់ពីការបង្កបញ្ហានៅក្នុងទីលានប្រកួតប៉ុណ្ណោះ។
ក្នុងខណះដែលទឹកប្រាក់20000យូរ៉ូត្រូវបានផាកពិន័យទៅលើក្រុមNapoli ចំនែកក្រុមដទៃទៀតដូចជាRoma, Catania និងPescaraដែលមានអ្នកគាំទ្របង្កើតបញ្ហាស្រដៀងគ្នាក៏ត្រូវបានទទួលរងពិន័យសហព័ន្ធកីឡាក្នុងទំហំប្រហែលគ្នានេះដែរ៕
ព័ត៌មានជាតិ
មតិយោបល់