ព័ត៌មានជាតិ

ភ្លើងឆេះចំការដំណាំពលរដ្ឋអស់១៣ហិចតានៅស្រុករតនមណ្ឌល

បាត់ដំបង:ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១និង៤០ នាទីរសៀល ស្ថិតនៅក្នុងចំណុច ភូមិ បឹងអំពិល និងភូមិដូនមាឃ ឃុំ ស្តៅ ស្រុក រតនមណ្ឌល ខេត្ត បាត់ដំបង មានករណីភ្លើងឆេះចម្ការចំនួន ១៣ ហិចតា កើតឡើងចំនួន ០១ លើក របស់ម្ចាស់ឈ្មោះ សំណាង សីមា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅ ភូមិដូនមាឃ ឃុំ ស្តៅ ស្រុក រតនមណ្ឌល ខេត្ត បាត់ដំបង ។

– ឆេះដើមស្វាយចំនួន ១០០ ដើម
– ឆេះដើមតាង៉ែន ចំនួន ១៥០០ ដើម
– ឆេះទុយោសាចចំនួន ១០០០ ដើម
– សរុបគិតជាទឹកប្រាក់អស់ប្រហែល ២២៦.០០០.០០០រៀល ។
ភ្លាមៗនោះ បានចេញរថយន្តពន្លត់ចំនួន ០២ គ្រឿង (រថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុក ០១ គ្រឿង និងរថយន្តដឹកទឹករបស់ក្រុមហ៊ុនស៊ីម៉ង់ ខនស៊ីមែន ០១ គ្រឿង) និងប្រើប្រាស់ទឹកអស់ចំនួន ០៦ រថយន្ត ។

មតិយោបល់