ព័ត៌មានជាតិ

បុរសម្នាក់ចង.ក សម្លាប់ខ្លួនក្នុងផ្ទះសំណាក់ សុវណ្ណ ដុល្លា ដោយបន្សល់ទុកត្រឹមសំបុត្រមួយច្បាប់ជូនប្រពន្ធនិងម្តាយ

កោះកុងៈ ថ្ងៃ ទី៨ ខែកក្កដា ឆ្នាំ២០១៩ វេលា ម៉ោង៩និង ៣០នាទី កម្លាំង ផ្នែក ជំនាញ ព្រហ្មទណ្ឌ ទណ្ឌ ផ្នែកជំនាញពិនិត្យវិភាគ បានចុះសហការ ជាមួយពេទ្យបង្អែកស្រុក និងកម្លាំងប៉ុស្តិ៍ បឹងព្រាវ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អ៊ុន.សុវណ្ណធានី តាមទូរស័ព្ទ បានចុះត្រួតពិនិត្យសាកសព ករណី ចងក ធ្វើ អត្តឃាត សម្លាប់ ខ្លួន នៅក្នុងបន្ទប់ទឹក ផ្ទះ សំណាក់ ឈ្មោះ សុវណ្ណ ដុល្លា ក្នុង ភូមិ អូរជ្រៅ ឃុំបឹងព្រាវ ក្រោយ ពីជំនាញនិងលោក គ្រូពេទ្យ បាន ពិនិត្យ ឃើញ ថា សាកសព នេះពិតជាចងកសម្លាប់ ខ្លួន ពិត ប្រាកដ មែន ដោយបន្សល់ទុកនៅសំបុត្រមួយសន្លឹកជូនប្រពន្ធ។
សាកសព មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
រីឯសពត្រូវ រថយន្ត ពេទ្យ បង្អែក ស្រុក ស្រែ ស្រែអំបិល យកមកតម្កល់ទុកនៅវត្តសាលាម្នាងរងចាំសាច់ញាតិមកទទួល៕

 

មតិយោបល់