ព័ត៌មានជាតិ

ជនភៀសខ្លួន​ស៊ី​រី​325000​នាក់​កំពុងស្ថិត​នៅ​ជា​បណ្តោះអាសន្ន​ក្នុង​ប្រទេស​លី​បង់​

ជនភៀសខ្លួន​ស៊ី​រី​ប្រមាណ​ជា​325000​នាក់​កំពុងស្ថិត​នៅ​ជា​បណ្តោះអាសន្ន​ក្នុង​ប្រទេស​លី​បង់​ក្រោម​ជំនួយ​ពី​រដ្ឋាភិបាល​ប្រទេស​មួយ​នេះ បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ជនភៀសខ្លួន​នៃ​អង្គការ​សហប្រជាជាតិ​the UN Higher Refugees Council ( UNHRC )​។​
syria1
​ក្នុងចំនោម​ជនភៀសខ្លួន​ទាំងអស់​មាន​តែ​ចំនួន​203000​នាក់​ទេ​ដែល​បាន​ចុះ​ឈ្មោះ​ទៅ​ក្នុង​UNHRC​ហើយ​ប្រហែល​122000​នាក់​ទៀត​កំពុង​នៅក្នុង​ដំនើរការ​ចុះឈ្មោះ​នៅឡើយ​។​របាយការណ៍​បាន​បន្ថែមទៀតថា​94933​នាក់​កំពុង​ស្នាក់នៅ​ក្នុង​ជុំរំ​បណ្តោះអាសន្ន​នា​ភាគ​ខាងជើង​នៃ​លី​បង់ 77361​នាក់​នៅ​តំបន់​Bekka ហើយ​និង​31271​នាក់​ទៀត​ស្ថិត​នៅ​Beirut​និង​ភាគខាងត្បូង​នៃ​លី​បង់​។​

UNHRC បានចង្អុលបង្ហាញ​ថា​ភាគច្រើន​នៃ​ជនភៀសខ្លួន​ដែល​បាន​ចុះឈ្មោះ​ក្នុង​ខែ​កុម្ភះ​កន្លង​ទៅ​នេះ​គឺ​បាន​មក​ពី​ការ​ខ្ទេចខ្ទាំ​នៃ​តំបន់​និង​ទីក្រុង​មួយចំនួន​ដូចជា​Homs Idlib Damascus​និង​Aleppo​។​UNHRC​ក៏​បាន​និយាយថា​នឹង​មាន​គំរោង​ក្នុង​ការកាត់បន្ថយ​នូវ​រយះពេល​នៃ​ការ​រងចាំ​ក្នុង​ការចុះ​ឈ្មោះ​ពីព្រោះថា​ចំនួន​ជនភៀសខ្លួន​ដល់​ទៅ​2000​ដែល​បាន​ចុះឈ្មោះ​ក្នុង​ខែ​កុម្ភះ​ដែល​ច្រើន​ជាង​ខែ​មករា​ទៅ​ទៀត​ហើយ​ការបន្ថែម​ការិយាល័យ​ចុះ​ឈ្មោះ​ក៏​ត្រូវ​នឹង​ធ្វើ​ផងដែរ​៕​

មតិយោបល់