ព័ត៌មានជាតិ

ករណីផ្ញើរថយន្តតាំងពីខែមីនា រហូតមកដល់ខែឧសភានេះ មិនទាន់ឃើញម្ចាស់មកយកទៅវិញទេ

កណ្ដាល: នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ម៉ោង៩និង៥៥នាទី មានករណីផ្ញើថយន្ដមិនឃើញម្ចាស់មកយកវិញ ត្រង់ចំណុច ផ្ទះឈ្មោះ ទង ស្រឿន ភេទប្រុស នៅភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល។

ម្ចាស់រថយន្ដ ភេទ ប្រុសមិនស្គាល់អត្តសញ្ញាណ អាយុប្រហែល ៤០ឆ្នាំ សម្បុរ ខ្មៅស្រអែម រាងទ្រនាប់ និយាយខ្មែរ។
-អ្នកទទួលបញ្ញើ ឈ្មោះ ទង ស្រឿន ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ មុខរបរកសិករ។

ភិនភាគរថយន្ដ៖
-រថយន្ដម៉ាកសាំយ៉ុង០១គ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខ ច.៧៥០៣ ភ.ព ២ ។

សភាពរឿងហេតុ៖ តាមការសួរបំភ្លឺ របស់ឈ្មោះ ទង ស្រឿន បានឲ្យដឹង ថា នៅម៉ោង១៤និង០០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ គាត់កំពុងអង្គុយលើផ្ទះ ស្រាប់តែមានបុរសម្នាក់ បានបើករថយន្ដសាំយ៉ុង មកឈប់មុខផ្ទះគាត់ ហើយនិយាយថា អ៊ំ ឲ្យខ្ញុំសុំផ្ញើឡានបន្តិច ព្រោះខ្ញុំត្រូវ ទៅលេងនៅផ្សារ ខាន់ អាង ប្រទេសវៀតណាម ហើយបន្តិចទៀត ខ្ញុំមកយកវិញ ហើយ ចាប់តាំងពីពេលនោះមក មិនឃើញ ម្ចាស់មកយក រថយន្ដវិញទេ ។ ទើបនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ គាត់ក៏បានទៅប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជ្រៃ ឲ្យដឹងអំពីបញ្ហានេះ និងយករថយន្ដទៅរក្សាទុក។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងប៉ុស្ដិ៍ បានសហការជាមួយមេភូមិ ចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយ ប្រជាការពារ បាននាំយកវត្ថុតាង រថយន្តនេះមករក្សាទុកប៉ុស្ដិ៍ព្រែកជ្រៃ និងបន្តស្រាវជ្រាវ ស្វែងរកម្ចាស់រថយន្ដ៕

មតិយោបល់