ក្រុមហ៊ុនទូរគមនាគមន៍ជប៉ុន Willcom ទើបតែប្រកាសបង្ហាញ ទូរស័ព្ទដៃ Strap 2 WX06A ដែលជាទូរស័ព្ទតូច និងស្ដើងជាងគេបំផុតនៅក្នុងពិភពលោក។

ទូរស័ព្ទដៃដែលតូច និងស្ដើងជាងគេនេះ មានទំហំ 32x70x 10.7 មម និងមានទំហំ ៣២ក្រាមដែលពិតជាតូច និងស្ដើងមិនធ្លាប់បានជួបប្រទះកន្លងមក។ បើតាមការឲ្យដឹងពីក្រុមហ៊ុន Phone Strap 2 មានអេក្រង់ទំហំត្រឹមតែ ១អ៊ីងប៉ុណ្ណោះចំណែកថ្មវិញអាចនិយាយបាន ២ម៉ោងបើសិនបើកចោលធម្មតាបានរយៈពេល ១២ថ្ងៃ។
ក្រៅពីមុខងារហៅទូរស័ព្ទ ក៏នៅមានមុខងារផ្សេងៗមិនខុសពីទូរស័ព្ទដៃដទៃឡើយ ដូចជាអាចប្រើប្រាស់អ៊ីមេល សរសេរសារជាអក្សរ និងមុខងាមួយចំនួនទៀត។ក្រុមហ៊ុននៅមិនទាន់ប្រកាសឲ្យដឹងនោះថា នឹងចេញលក់នៅពេលណានោះ ប៉ុន្តែប្រហែលជាដំបូងមានតែនៅជប៉ុន៕

មតិយោបល់