ព័ត៌មានជាតិ

ស្លាប់ ៤ នាក់ របួស ១១ នាក់​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​នៅទូទាំងប្រទេសសម្រាប់ថ្ងៃទី ២៣ ខែ មេសា

រាជ​ធានីភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើតចំនួន ០៩លើក (យប់ ០៣លើក), មានមនុស្សស្លាប់ ០៤នាក់ (ប្រុស) និង មានមនុស្ស របួសធ្ងន់ ១១នាក់(ស្រី ០២នាក់) និង របួសស្រាល ០៣នាក់ (ស្រី០២នាក់) នៅទូទៅប្រទេស។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៩លើក បានបង្កឲ្យខូចខាតយានយន្តសរុប១៤គ្រឿង ក្នុងនោះម៉ូតូ ០៨គ្រឿង , រថយន្តធុនតូច ០៥គ្រឿង, រថយន្តធុនធំ ០១គ្រឿង ។ ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៣លើក, មិនគោរពសិទ្ធិ ០២លើក, ប្រជែងគ្រោះថ្នាក់ ០១លើក, បត់គ្រោះថ្នាក់ ០១លើក, ស្រវឹង ០១លើក, កត្តាផ្លូវ ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ១៣នាក់ (យប់ ០៤ នាក់) ។

រថយន្តដែលត្រូវពិន័យនៅអង្គភាពប្រចាំថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤នេះ សរុបចំនួន ៥២០គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រួសារ ២៥គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច ២៧៣គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំ ០៧គ្រឿង រថយន្តដឹកទំនិញធុនតូច ៧១គ្រឿង រថយន្តដឹកទំនិញធុនធំ ១៤៤គ្រឿង ។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួចនៅអធិការដ្ឋាននគរបាលស្រុក ៤០គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត ៤៨០គ្រឿង ៕
2251c6af-243d-4546-bb91-6b3836347925

មតិយោបល់