ព័ត៌មានជាតិ

ណាសា​ផ្អាក់​ការ​រុករក​នៅ​ភព​ព្រះ​អង្គារ​​ព្រោះ​មាន​បញ្ហា​ផ្នែក​ប្រព័ន្ធ​កុំព្យូទ័រ​

ក្រុមមន្ត្រី​អង្ក​ការ​ណា​សា បាន​ឲ្យ​ដឹង​កាលពី​ថ្មីៗ​នេះ​ថា មូល​ហេតុដែល​បណ្ដាលមកពី​កម្ដៅ​ខ្លាំង​ទើប​ធ្វើ​ឲ្យ​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហារ​អាក់រ​អូ​ល ដែល​តម្រូវ​ឲ្យ​ផ្អាក់​ការរុករក​ជា​លើកដំបូង​របស់​យាន្ត​អវកាស​ស្រាវជ្រាវ​នៅលើ​ភព​ព្រះ​អង្គារ ក្នុងការ​វិភាគ​លើ​ល្បាយ​ថ្ម ដែល​បាន​កើតឡើង​តាំងពី​យូរ​ឡុង​ណាស់​មកហើយ​។​
​ប្រហែលជា​នៅ​សប្ដាហ៍​ក្រោយ ការរុករក​នេះ​នឹងត្រូវ​ដំណើរការ​ឡើងវិញ​បាន នេះ​បើ​យោងតាម​ក្រុម​វិស្វករ​ជំនាញ​បាន​និយាយ​ឲ្យ​ដឹង​។​
“​ខ្ញុំ​មិនបាន​គិតថា មានការ​ផ្អាក់​យូរ​ទេ ប៉ុន្តែ​ប្រហែលជា​លឿន​បន្តិច នៅក្នុង​ការធ្វើ​សេចក្ដីសន្និដ្ឋាន​បែបនេះ​”​។ នេះ​ជា​សម្ដី​របស់លោក Richard Cook បាន​ថ្លែង​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​លោក​បាន​បន្តទៀតថា បញ្ហា​ដែល​កើតឡើង​មកពី​ប្រព័ន្ធ​អង្គ​ចង់ចាំ និង​មួយទៀត​មកពី​ក្ដៅ​ខ្លាំងពេក​៕

National_Aeronautics_and_Space_Administration

មតិយោបល់