កាលពីយប់កន្លងទៅនេះ នៅលើទីលានប្រកួត Anfield ដែលជាការជំនួបជើងរបស់ ហង្សក្រហមជាមួយនឹង មាន់ខ្នាយមាស Tottenham ដោយមានវត្តមានស្រីស្រស់ ដែលជាតារាចម្រៀង Lana Del Rey តំណាងឲ្យ Liverpool និងជាវត្តមានអបអរដល់ ហង្សក្រហមផងដែរ ។
តារាចម្រៀង វ័យ ២៦ ឆ្នាំ នាង Lana Del Reyគឺជាតារាចម្រៀងដ៏ល្បីល្បាញ ពាសពេញពិភពលោក។ កាលពីឆ្នាំ ២០១២ កន្លងទៅនេះ អាលប៊ុម Born to Dieរបស់នាង ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោម ១១ ប្រទេស ហេតុដូច្នេះ ការបង្ហាញវត្តមានរបស់នាង គឺដើម្បើចូលរួមអបអរលើកទឹកចិត្តដល់ ហង្សក្រហម ដើម្បីជាកម្លាំងចិត្តក្រោយខ្នង ក្នុងការប្រកួត។
តារាស្រីរូបនេះបាននិយាយថា ហង្សក្រហម ជាក្លិបមួយដែលខ្ញុំចូលចិត្តណាស់ ។
ជុំវិញនៃការឈ្នះលើ មាន់ខ្នាយមាស កាលពីរាត្រីយប់មិញនេះ គឺត្រូវបានគេគិតថា ដោយសារតែមានការគាំទ្រពី Lana Del Rey ដែលធ្វើឲ្យ ហង្សក្រហមឈ្នះ មាន់ខ្នាយមាស ក្នុងលទ្ធផល 3-2 នោះ៕









មតិយោបល់