កំពង់ឆ្នាំង៖តុលាការខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤នេះ បានប្រកាស់សាលក្រមលើកលែងការចោទប្រកាន់លើអ្នកកសែតចំនួន៦នាក់ ដែលត្រូវបានបើកសវនាការជំនុំជំរះទោសជាសាធារណៈកាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ កន្លងមក ដែលបានជាប់ចោទពីបទកំហែងយកប្រាក់ពីអ្នកបររទេះក្របី២គ្រឿងដឹកឈើក្រញូង កាលពីយប់ថ្ងៃទី៣០.១១. ២០ ១០ នៅចំណុចទំនប់តានៃ ក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹផុស។
លោកមេធាវី ការពារក្រុមអ្នកកាសែតទាំង៦នាក់បាននិយាយនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ ក្រោយពីបានស្តាប់ការប្រកាស់សាលក្រមរបស់ចៅក្រមជំនុំជំរះក្តីចោទប្រកាន់ខាងលើនេះថា៖ក្រោយពីតុលាការខេត្តកំពង់ឆ្នាំងបានបើកសវនាការជំនុំជំរះក្តីនេះនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា និងដោយមានការសាកសួរដេញដោល ទៅលើជនជាប់ចោទ ឈ្មោះចាន់ ធី ភ្នាក់ងារកាសែតដើមអំពិល និងសាកសួរដេញដោលលើសាក្សី៣នាក់របស់ដើមបណ្តឹងរួចមក ការឆ្លើយបំភ្លឺរបស់ជនជាប់ចោទ និងការឆ្លើយបំភ្លឺរបស់សាក្សីដើមបណ្តឹង គឺពុំមានស៊ីសង្វាក់គ្នា ខុសម៉ោងពេល និងថ្ងៃខែក្នុងពេលកើតហេតុ។លោក ចាន់ធី ថាបានជួបរទេះក្របីដឹកឈើក្រញូងម៉ោង១១យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១០និងមិនបានកំហែងយកប្រាក់ឡើយ ។ ឯសាក្សីដើមបណ្តឹងឆ្លើយថា ពួកអ្នកកាសែតទាំង៦នាក់បានកំហែងយកប្រាក់ចំនួន៦០០ដុល្លា នៅម៉ោង៤ទាបភ្លឺថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០ តែមិនបានស្គាល់មុខនិងឈ្មោះអ្នកកាសែតទាំង៦នាក់នោះទេព្រោះយប់ងងឹតមើលមិនឃើញ។
ព្រោះតែហេតុនេះហើយទើបលោកមេធាវីការពារអ្នកកាសែតទាំង៦នាក់ជាជនជាប់ចោទយល់ឃើញថា ពាក្យបណ្តឹងរបស់តំណាងអយ្យការនិងសាក្សីដាក់បន្ទុកធ្វើឡើងគ្រាន់តែចង់ទម្លាក់កំហុសមកលើក្រុមអ្នកកាសែតតែប៉ុណ្ណោះ គឺគ្រាន់តែមានការសង្ស័យគ្មានភស្តុ័តាងបញ្ជាក់ច្បាស់លាស់នោះឡើយ។ហេតុនេះហើយទើប ក្រុមលោកមេធាវី យល់ថាវិមតិសង្ស័យត្រូវបានជាប្រយោជន៍មកជនជាប់ចោទ ហើយសំណូមពរដល់លោកចៅក្រមជំនុំជំរះលើកលែងការចោទប្រកាន់លើនាក់កាសែតទាំង៦នាក់នេះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ លោកចៅក្រមជំនុំជំរះរឿងក្តីនេះបានប្រ កាស់សាលក្រមលើកលែងការចោទប្រកាន់ជាស្ថាពរលើរូបអ្នកកាសែតទាំង៦នាក់ពីបទកំហែងយកប្រាក់ អោយមានសេរីភាពឡើងវិញ។លោក ចាន់ ធី ភ្នាក់ងារកាសែតដើមអំពិលបាននិយាយថា៖លោកតំណាងអោយអ្នកកាសែតជាជនជាប់ចោទទាំង៦នាក់មានឈ្មោះយ៉ុង សុខា,កែវ ហួរ,ពិន ពីន,ជា ខេន,និង មាសសុខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តុលាការខេត្តកំពង់ឆ្នាំង ដែលបានផ្តល់យុ ត្តិធម៌ដល់ក្រុមអ្នកកាសែតជាមិត្តភ័ក្តរបស់លោក ដែលរងការចោទប្រកាន់យ៉ាងអយុត្តិធម៌ជាង៣ឆ្នាំកន្លងមកហើយ ក្នុងរឿងនេះលោកយល់ថា អំពើល្អពិតជាឈ្នះអំពើអាក្រក់មិនខានឡើយ៕
មតិយោបល់