ព័ត៌មានជាតិ

Samsung វាយយក​ទីផ្សារ​ម្ចាស់​ស្រុក​ស្ទើរ​គ្មាន​សល់​នៅ​ចិន​

ដូចដែល​យើង​បានដឹង​រូ​ច​មកហើយ​ថា ប្រព័ន្ធ​ដំណើរការ Android បាន​គ្រប់​ដណ្ដប់​ទី​ផ្សាយ​ស្មា​ត​ហ្វូ​ន​នៅក្នុង​ប្រទេស​ចិន ដែល​នៅក្នុង​ត្រីមាស​ទី​៤​ឆ្នាំ ២០១២ មាន​ចំនួន ៨៦​ភាគរយ​។​
​នៅពេលនេះ ក្រុមហ៊ុន Samsung បាន​ក្លាយជា​ក្រុមហ៊ុន​ដែល​នាំមុខគេ​ក្នុង​ការលក់​ស្មា​ត​ហ្វូ​ន​នៅក្នុង​ប្រទេស​ចិន ជាមួយនឹង​ប្រព័ន្ធ​ដំណើរការ Android​។​
​យោងតាម​របាយការណ៍ Strategy Analytics បាន​ឲ្យ​ដឹងថា នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ២០១២ ក្រុមហ៊ុន Samsung លក់​ស្មា​ត​ហ្វូ​ន​កើន​ឡើ​ងួ​ទ្វេ​១​ជា​៣ ហើយ​បើតាម​ការ​បញ្ចាក់​ពី​ក្រុមហ៊ុន​នៅក្នុង​ត្រីមាស​ខាងលើ Samsung លក់បាន​ស្មា​ត​ហ្វូ​ន​ចំនួន ៣០,០៦​លាន​គ្រឿង​។​
​ខណៈពេលដែល​ក្រុមហ៊ុន Samsung ឡើង​កប់​ពពក បែប​ជា​ក្រុមហ៊ុន Nokia ធ្លាក់ចុះ​ស្ទើរតែ​ដល់​បាន​ដី ដែល​កាលពី​ឆ្នាំ ២០១១ ក្រុមហ៊ុន Nokia កាន់កាប់​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ចំនួន ២៩,៩% ចំណែក​នៅ​ឆ្នាំ ២០១២ បាន​ធ្លាក់​មក​នៅត្រឹមតែ ៣,៧%​ប៉ុណ្ណោះ​។​
​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន Samsung បានចាប់ផ្ដើម​ចូល​ប្រ​ឡុ​ក​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅក្នុង​ប្រទេស​ចិន​កាលពី​ឆ្នាំ ២០០៩ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ឆ្នាំ​ផង ក្រុមហ៊ុន​មួយ​បាន​ដណ្ដើមយក​ទីផ្សារ​របស់​ម្ចាស់​ស្រុក​ស្ទើរ​គ្មាន​សល់​៕

Samsung_CES_610x406

មតិយោបល់