ព្រៃវែងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ចំនុចភូមិព្រុំខ្សាច់ ឃុំល្វា ស្រុកព្រះស្តេច មានករណីហិង្សដោយចេតនា បង្កដោយឈ្មោះ ឈួន សាវ៉ាត់ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិព្រុំខ្សាច់ (ជាមនុស្ស សតិមិនប្រក្រតី) បានកាប់នឹងកាំបិតកញ្ចែត ទៅលើជនរងគ្រោះ ឈ្មោះ ស៊ិន សាភ័ណ ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅភូមិជាមួយគ្នា បណ្តាលឲ្យរបួស ៖ ក្បាលពីក្រោយ១, ក្បាលខាងស្តាំ១,ផ្ទៃមុខ១,ដៃស្តាំ១ និងខ្នង១កន្លែង ខណៈពេលដែលជនរងគ្រោះជិះម៉ូតូតាមផ្លូវ ។
ក្រោយកើតហេតុជនរងគ្រោះបញ្ជូនទៅពេទ្យ កអណ្តើក។
ចំណែកជនល្មើស គេចទៅវាលព្រៃខាងត្បូងភូមិ បច្ចុប្បន្ន ត្រូវបានសមត្ថកិច្ច និងប្រជាពលដ្ឋចាប់ខ្លួន ៕
មតិយោបល់