iPhone 5S របស់ក្រុមហ៊ុន Apple នឹងបំពាក់នូវមុខងារស្កែនម្រាមដៃ នៅលើខាងលើប៊ូតុង Home ដើម្បីបង្កើកប្រព័ន្ធសុវត្ថិភាពដល់អ្នកប្រើប្រាស់។
សារព័ត៌មាន China Times បានផ្សាយនៅថ្ងៃចន្ទ ម្សិលមិញនេះថា ក្រុមហ៊ុននឹងបញ្ចូលប្រព័ន្ធស្កែនម្រាមដៃ ដែលជាបច្ចេកវិទ្យារបស់ AuthenTec ទៅក្នុងទូរស័ព្ទ iPhone 5S ហើយនៅពេលនេះ iPhone 5S បានទៅដល់ដៃ NFC ដើម្បីធ្វើការត្រូវពិនិត្យ។
គេនៅមិនទាន់ដឹងច្បាស់ថា ក្រុមហ៊ុន Apple នឹងចេញ iPhone 5S ឬ iPhone 6 សម្រាប់ជំនាន់ថ្មីរបស់ iPhone នោះទេ ប៉ុន្តែ Apple នឹងប្រកាសបង្ហាញនៅខែឧសភាខាងមុខនេះ៕
មតិយោបល់