តារាហូលីវ៉ូតនាង អេនចេលីណា ជោលី បានកសាងសាលារៀនសម្រាប់ក្មេងស្រីទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមសារព័ត៌មាន Eonline បានឲ្យដឹងថា នាង ជោលី បានសាងសង់នូវសាលារៀនសម្រាប់ក្មេងស្រីទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីឲ្យពួកទទួលបានសិទ្ធិក្នុងការសិក្សា ហើយនៅពេលនេះ នាងបានសាងសង់សាលារៀននៅក្នុងរដ្ឋធានីកាប៊ុល ដែលនៅទីនោះសម្បូរដោយជនភ្ញៀសខ្លួន ជាពិសេសក្មេងស្រីៗ។

តារាហូលីវ៉ូតរូបនេះ មានគ្រោងសាងសង់សាលារៀននៅជុំវិញពិភពលោក ដែលប្រាក់សម្រាប់កសាងនោះ ត្រូវបាននាងយកពីប្រាក់ចំណូលដែលបានមកពីការលក់នូវគ្រឿងអលង្កា ម៉ូដែល Style of Jolie ដែលរចនាម៉ូដដោយ Robert Procop។
នាង អេនចេលីណា ជោលី ត្រូវបានគេទទួលស្គាល់ថា ជាមនុស្សជាប្រកបដោយមនុស្សធម៌ ដែលព្រមបរិច្ចាកនូវថរិកាផ្ទាល់ខ្លួនយ៉ាងច្រើនក្នុងការឧបត្ថម្ភដល់ជនក្រីក្រ និងជនរងគ្រោះ៕
មតិយោបល់