ព័ត៌មានជាតិ

រថយន្ត Bugatti EB Veyron 16​.4​ Pursang មានតម្លៃ 20,000,000​ដុល្លារ​

​រថយន្ត​ម៉ូត​តែមួយ មាន​ល្បឿន​លឿន​ជាង​គេ​ក្នុង​សកលលោក ដោយ​ម៉ូត​នេះ​មិន​ចម្លង​យក​ពី​គេ ដោយ​ផលិតឡើង​មានតែ ៥ គ្រឿង​តែ​ប៉ុណ្ណោះ​។​
​រថយន្ត​នេះ​ដែរ​ផលិតឡើង ដោយ​សារធាតុ អាលុយមីញ៉ូម និង​សរសៃ​ធ្បូង ផលិត​ឡើង​តាម​មាត្រដ្ឋាន​ត្រឹមត្រូវ មាន​អ្នក​បច្វេកទេស​ច្នៃ​យ៉ាង​ប្រណិត មាន​ថាមពល​ខ្លាំង​ក្នុង​ការប្រកួតប្រជែង​លើ​ទីលាន មួយ គ្នាន​ពីរ​។​

​រថយន្ត​មួយ​នេះ​ដែរ​ផលិតឡើង​សម្រាប់​តែ​មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​ស្តុកស្តម្ភ​ទិញ មក​ជិះ តែប៉ុណ្ណោះ​។​ចំណែក​អតិថិជន​ធម្មតា​គ្មាន​វាសនា​នឹង​ទិញ​វា​ជិះ​ឡើយ​ដោយ​តម្លៃ​របស់​វា ថ្លៃ​កប​ពពក​ពេក​។​
​រថយន្ត Bugatti EB Veyron 16.4 Pursang ត្រូវបាន​រចនា និង​អភិវឌ្ឍន៍​ឡើង​ដោយ​ក្រុមហ៊ុន Volkswagen Group និង​ផលិតកម្ម នៅ Molsheim នា​ប្រទេស​បារាំង ដោយ Bugatti Automobiles S.A.S​។​
​ឡាន​ប្រណាំង ជំនាន់​ថ្មី Veyron គឺជា​ឡាន​មួយ​ដែល​ធ្វើដំណើរ​តាម​ដង​វិថី​លឿន​ជាទីបំផុត ខុស​ពី​ការរំពឹងទុក ជាមួយនឹង​ល្បឿន 431.072 km/h(267.856 mph) ដែល​ឡាន​ជំនាន់​ចាស់​របស់​វា​អាច​ធ្វើដំណើរ​បាន​តែ 408.47 km/h (253.81 mph)​។​

​ម៉ូ​ដែល​បន្ទាន់​សម័យថ្មី​ឈ្មោះ Veyron នេះ​ដែរ​ត្រូវ​បាន​រច​នា​ឡើង​ដោយ​លោក Hartmut Warkuss និង​គូរ​វិភាគ​ការ​រចនា​ផ្ទៃ​ខាងក្រៅ​ដោយ​លោក Jozef Kabaň របស់ Volkswagen Group​។​រថយន្ត​នេះ ដែរ​មាន​ប្រវែង 4,463 មីលីម៉ែត្រ និង​ទទឹង​ 1,998 មីលីម៉ែត្រនិង​កម្ពស់ 1,159មីលីម៉ែត្រ៕​
bugatti-eb-16.4-veyron-pur-sang-gallery-468df2874368dc8fc93a74a0977cfba5

bugatti-eb-16.4-veyron-pur-sang-gallery-59c53d894d899733cf74c51da615234cbugatti-eb-16.4-veyron-pur-sang-gallery-56a5739ae918ad4bfbfac3cb50658476bugatti-eb-16.4-veyron-pur-sang-gallery-f032df87b5453794c2c6aa442ccc1412bugatti-eb-16.4-veyron-pur-sang-gallery-7a7338ef00146590a3e2d10d1713e176bugatti-eb-16.4-veyron-pur-sang-gallery-9ca23f6f5db0679c61be4b1818cb6a26

មតិយោបល់