ព័ត៌មានជាតិ

Update៖ មន្រ្តីកងរាជអាវុធហត្ថម្នាក់ ស្លាប់មួយរំពេច ខណៈរថយន្តបុកកិនពីក្រោយ បន្សល់ទុកកូន ៣នាក់ ឲ្យកំព្រា

ភ្នំពេញៈ នៅថ្ងៃ អង្គារ៍៣រោច ខែចេត្រ ឆ្នាំខាត ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១១និង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចលើផ្លូវ១០៤កែងផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។

១/ភាគីទី១៖ ម៉ូតូម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1-FR-8654 អ្នកបើកបរមានឈ្មោះ ហាក់ វណ្ណៈ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមន្រ្តីកងរាជអាវុធហត្ថ មានទីលំនៅភូមិក្រញូង ឃុំញ៉ែញ៉ង ស្រុកត្រាំងកក់ ខេត្តតាកែវ (បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ពាក់មួកសុវត្ថិភាព)។
២/ភាគីទី២៖ រថយន្តម៉ាក ហ៊ីយានដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3F-9657 អ្នកបើកបរមានឈ្មោះ ធី ណុននី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិល្វា ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ពុំមានរងរបួស ឃាត់ខ្លួនប្រគល់ទៅអោយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ)។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តហើយ និងម៉ូតូបើកបរស្របទិសគ្នាក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ រថយន្តក៏បានបុកម៉ូតូចំពីក្រោយរួចកិនពីលើតែម្ដង។

មូលហេតុ៖ មកពីភាគីរថយន្តបើកបរលឿនខ្វះការប្រុងប្រយ័ត្ន។

សម្ភារ:ខូចខាត៖ រថយន្តរងការខូចខាតស្រាល ចំណែកម៉ូតូរងការខូចខាតធ្ងន់។

បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់អោយទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ
ចំណែកសពត្រូវបានប្រគល់ជូនទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់