វ៉ាស៊ីនតោន:អ្នកវិទ្យាសាស្ត្របានវិភាគពីថ្មដែលប្រមូលបានពីភពព្រះអង្គារហើយវិភាគថាកាលពីអតីតកាលរបស់ភពនេះអាចជាភពមួយទ្រទ្រង់នូវជីវិតមនុស្សបាន នេះជាការលើកឡើងរបស់ទីភ្នាក់ងារអាវកាសរបស់អាមេរិកកាលពីម្សិលមិញ។
អ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ពីវត្តមាននៃស្ពាន់ធ័រ នីដ្រូសែន អុកស៊ីសែន ផូស្វ័រនិងជាតិកាបូនហើយក៏មានសារធាតុចិញ្ចឹមផ្សេងៗទៀតសំរាប់តំរូវការរស់នៅរបស់មនុស្សគឺនៅក្នុងកំទេចថ្មដែលក្រុមស្រាវជ្រាវបានជីកខួងបំបែកយកមកវិភាគកាលពីខែមុននោះ។
តាមរយះការដកស្រង់សំដីរបស់លោកMichael Meyerប្រធានក្រុមអ្នកវិទ្យាសាស្ត្រនៃកម្មវិធីរុករករបស់NASAបាននិយាយថាបេសកកម្មដ៏ធំចំបងរបស់NASAគឺគ្រាន់តែចង់ដឹងថាតើភពអង្គារអាចទ្រទ្រង់នូវបរិស្ថានជីវិតមនុស្សរឺក៏អត់ ហើយឥឡូវនេះចម្លើយគឺពិតជាអាច។
ឧបករណ៏ដែលNASAបានប្រើប្រាស់ជាឧបករណ៏ដែលមានប្រសិទ្ធភាពនិងលទ្ធផលដែលគួរឲ្យជឿជាក់បំផុតក្នុងបទពិសោធរុករកនៅភពជាច្រើនទៀតកន្លងមកក្នុងខណះពេលដែលឧបករណ៏ដល់ទៅ10គ្រឿងដែលបានដាក់ឲ្យប្រើប្រាស់ក្នុងកម្មវិធីរុករកមួយនេះកាលពីខែសីហាឆ្នាំទៅ៕


មតិយោបល់