សារព័ត៌មានរដ្ឋមួយរបស់ចិនបានសរសេរថាចិនបានប្រកាសបញ្ជូនយន្តហោះចម្បាំងទៅកាន់សមុទ្រភាគខាងកើតរបស់ខ្លួនដែលស្ថិតនៅក្បែរកោះជម្លោះនិងតំបន់ដែលចិនបានដាក់ប្រកាសមិនឲ្យមានការហោះហើរកាលពីពេលថ្មីៗនោះ។
ចិនធ្លាប់បានប្រកាសថារាល់យន្តហោះនិងគ្រឿងធ្វើដំណើរទាំងអស់ដែលឆ្លងកាត់តំបន់នោះត្រូវបញ្ជាក់ពីអត្តសញ្ញាណខ្លួនមុនពេលឆ្លងកាត់បើពុំនោះទេការប្រើប្រាស់ការឆ្លើយតបដោយកម្លាំងនឹងត្រូវធ្វើឡើងប៉ុន្តែបើទោះបីជាមានការបញ្ជាក់ច្បាស់យ៉ាងណាក្តីពីចិនក៏ជប៉ុនកូរ៉េខាងត្បូងនិងអាមេរិកបានផ្គើនដោយមានការហោះហើរនូវយន្តហោះរបស់ខ្លួនលើតំបន់នោះដដែល។
អ្នកតំណាងឲ្យទីភ្នាក់ងារកម្លាំងទ័ពអាកាសរបស់ចិនបាននិយាយថាយន្តហោះចម្បាំងជាច្រើនគ្រឿងបានទៅដល់កន្លែងហាមហោះហើរនោះហើយហើយពួកគេបានពង្រាយនៅតាមបន្ទាត់ដែលបានប្រកាសពីសំណាក់ចិនលើតំបន់ហាមឃាត់ហោះហើរមួយនេះ៕
មតិយោបល់