ព័ត៌មានជាតិ

រុ​ស្ស៊ី​​នឹង​ធ្វើ​​ការ​សាង​សង​ខែល​ការ​ពារ​ពិ​ភព​លោក​​ពី​ការធ្លាក់​នៃ​អាច​ម៍​​ផ្កាយ

មូ​ស្គូ​: ប្រទេស​រុ​ស្ស៊ី​នឹង​ធ្វើ​ការសាងសង់​ខែលការពារ​ពិភពលោក​ពី​ការធ្លាក់​នៃ​អាច​ម៍​​ផ្កាយឬកំទេចកំទី​ពី​អាកាស​ដែល​អាច​ធ្លាក់​ពី​លំហ​។​
​ក្រុម​Roscosmos​ជា​ក្រុម​ដែល​បង្កើតឡើង​ដើម្បី​ធ្វើការ​ជាមួយ​អ្នកជំនាញ​ដែល​មកពី​ក្រសួងការពារជាតិ​រុស្ស៊ី​និង​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ​ក្នុង​ការបង្កើត​ប្រព័ន្ធ​ការពារ​និង​សញ្ញា​ទុកជា​មុន​ក្នុង​ហេតុការណ៍​ធ្លាក់​អាច​ន៍​ផ្កាយ​ផ្សេងៗ​ដែល​អាច​កើតមាន​គ្រប់ពេល​។​
Myanmar_passenger_jet_in_emergency_landing_near_airport-topImage
​ក្នុង​ផែនការ​ដែល​មានឈ្មោះ​Citadel​នឹង​ត្រូវ​ចំនាយ​ថវិកា​ប្រមាណ​500​លាន​ដុល្លារ​ដើម្បី​ធ្វើការ​ជាមួយ​នឹង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ​ប៉ុណ្ណោះ​និង​នៅ​មាន​ទឹកប្រាក់​ជាច្រើន​ទៀត​ដែល​ត្រូវ​ប្រើប្រាស់ នេះ​បើ​តាម​ការដកស្រង់​សម្តី​ពី​លោក​Anatoly Zaitsev​ប្រធាន​អង្គការ​ស្រាវជ្រាវ​និង​វិទ្យាសាស្ត្រ​នៃ​ការពារ​ពិភព​ផែនដី​។​
​លោក​Popovkin​ប្រធាន​នៃ​ក្រុម​ROscosmos​បាន​ប្រាប់ថា​ក្នុង​រយះពេល​20​ឆ្នាំ​ទៅ​មុខ​យើង​មិន​អាច​ដាក់​ពង្រាយ​ផ្កាយរណប​ដើម្បី​ឃ្លាំ​មើល​អវ​កាស​ទៀត​ទេ​ពីព្រោះ​ថា​ដំណើរ​គោល​ចរនៃ​ភព​នានា​និង​ដុំ​ផ្កាយ​នានា​នឹង​បែក​ខ្ចាត់ខ្ចាយ​ខុសពី​ដំណើរ​ប្រក្រតី​របស់​ខ្លួន​ទៀតហើយ​។​
91314882CF9F6B07CD39833CCD93E
​ទីភ្នាក់ងារ​អវ​កាស​របស់​រុស្ស៊ី​បាននឹងកំពុង​ជុំរុញ​យ៉ាង​ខ្លាំង​ឲ្យ​រដ្ឋាភិបាល​ខិតខំ​ដើម្បី​សម្រេច​ផែនការ​កសាង​ខែល​នេះ​ឡើង​តាំងតែ​ពី​មាន​ហេតុការណ៍​ធ្លាក់​អាច​ម៍​ផ្កាយ​មកលើ​ប្រទេស​ខ្លួន​តាំងពី​​ខែ​មុន​ដែល​បណ្តាលឲ្យ​មនុស្ស​រងរ​បួស​ដល់​ទៅ​1200​នាក់​និង​បាន​កំទេច​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​ខ្នង​ផង​៕

មតិយោបល់