រដ្ឋឈីកាហ្គោ: ក្រុមហ៊ុនផលិតរថយន្តFordថ្មីនេះកំពុងតែបញ្ជាឲ្យប្រមូលមកវិញនូវរថយន្តFordចំនួនដល់ទៅ6500គ្រឿងដែលបានលក់នៅអាមេរិកខាងជើងដើម្បីដោះដូរប្រព័ន្ធសុវត្ថិភាពសោរទ្វារខាងក្រោយដែលអាចនឹងមានកំហុសបច្ចេកទេសសម្រាប់ការពារក្មេងៗ។
ម៉ាកមួយចំនួនដែលនឹងត្រូវប្រមូលហៅមកវិញមានដូចជាFord Focus2013, C-Maxនិង Escapeដែលបានដាក់លក់ដាច់សហរដ្ឋអាមេរិកនិងកាណាដាដែលរថយន្តទាំងអស់ត្រូវបានពិនិត្យឃើញថាប្រព័ន្ធសុវត្ថិភាពនៃទ្វារក្រោយខាងឆ្វេងមានការតំឡើងមិនត្រឹមត្រូវតាមបច្ចេកទេសនោះទេ។
ប្រាប់ទៅកាន់ការិយាល័យសុវត្ថិភាពចរាចរណ៍ថាប្រព័ន្ធសោរដែលមាននៅក្នុងរថយន្តមិនបានចាប់ភ្ជាប់ទៅនឹងខ្លួនក្មេងៗក្នុងរថយន្តបានល្អទេខណះដែលប្រព័ន្ធបញ្ជានៅតែបង្ហាញថាសោរគឺបានភ្ជាប់បាន100ភាគរយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមកទល់នឹងពេលនេះមិនមានរបាយការណ៍ណាបញ្ជាក់ពីការគ្រោះថ្នាក់និងរងរបួសដែលបណ្តាលមកពីកំហុសបច្ចេកទេសនេះនៅឡើយ។
រថយន្តប្រមាណ5676គ្រឿងដែលយកមកវិញពីសហរដ្ឋអាមេរិកនិងប្រមាណ859គ្រឿងពីកាណាដាដែលរថយន្តត្រូវបានតំឡើងឡើងនៅរោងចក្ររបស់FordនៅMichiganចន្លោះខែវិច្ឆិកា។ក្រោយការពិនិត្យរបស់អ្នកជំនាញបាននិយាយថាកំហុសបច្ចេកទេសគឺបណ្តាលមកពីក្រុមហ៊ុនផ្គត់ផ្គង់បានប្រើប្រាស់នូវគ្រឿងបន្លាស់ចំរុះដែលធ្វើឲ្យគន្លឹះទ្វាររបស់រថយន្តមិនមានដំណើរការត្រឹមត្រូវ៕




មតិយោបល់