កណ្តាល: សម្តេចតេ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសុំទោស ដល់ប្រជាពលរដ្ឋ ដែលប្រកបរបររត់ទូកដ បន្ទាប់ពីរាជរដ្ឋាភិបាល បានសាងសង់ ស្ពានដែលធ្វើឲ្យប៉ះពាល់ដល់ មុខរបរពួកគាត់។ សម្តេចតេជោ បានមាន ប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី០៨ ខែសីហានេះ ក្នុងពេលដែល សម្តេច អញ្ជើញជាអធិបតី ចាក់បេតុងតភ្ជាប់ ស្ពានកោះធំ ដែលជាស្ពានថ្មី មួយទៀត ដែលឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ទន្ទឹមនិងនេះដែរ ពាក់ព័ន្ធទៅនិងសម្តេច ទទួលបានពាន់រង្វាន់នៅប្រទេសឡាវ នាពេលង្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ពានរង្វាន់ សមិទ្ធផលអាស៊ានមួយជីវិត មិនមែនរបស់ខ្ញុំតែម្នាក់ឯងនោះទេ គឺសម្រាប់ ប្រជាពលរដ្ឋ ទូទាំងប្រទេស»៕
មតិយោបល់