ព័ត៌មានជាតិ

លេចធ្លាយវីដេអូ Galaxy S IV

ប៉ុន្មាន​ថ្ងៃនេះ មាន​លេច​ធ្លាយ​រូបភាព និង​លក្ខណៈពិសេស​របស់ Galaxy S IV របស់​ក្រុមហ៊ុន Samsung ជាច្រើន ប៉ុន្តែ​រូបភាព​អស់ទាំងនោះ​នៅតែ​មិនទាន់​អាច​យក​ជា​ផ្លូវការ​បាន​នោះទេ​។​
​ដោយឡែក​កាលពី​ម្សិលមិញ​នេះ មាន​លេច​ធ្លាយ​វីដេអូ Galaxy S IV នៅលើ​គេហទំព័រ Youtube ដែល​អ្នក​បង្ហោះ​វីដេអូ​នោះ បាន​អះអាងថា ជា​រូបភាព​របស់ Galaxy S IV ប៉ុន្តែ​មិនបាន​រៀបរាប់​អ្វី​ច្រើន​ពី Galaxy S IV នោះទេ​។​
​គួ​បញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន Samsung នឹង​បង្ហាញ Galaxy ជំនា​ន់ទី​៤​នៅ​ថ្ងៃទី ១៤​ខែមីនា ឆ្នាំ ២០១៣ ស្អែក​នេះ ដែល​គេ​នៅ​មិនទាន់​ដឹងថា ជា Galaxy S IV ឬមួយ​យ៉ាងណា​នោះទេ ស្អែក​នេះ ដំណឹង នឹង​ចុះផ្សាយ​ព័ត៌មាន​លម្អិត​បន្ថែម សូម​រង់ចាំ​តាមដាន​នៅ​ស្អែក​ទាំងអស់គ្នា​៕

មតិយោបល់