ព័ត៌មានជាតិ

អាសូរណាស់! ជិតដល់ថ្ងៃចូលរោងការហើយបែរជាប្រុសថ្លៃលាគ្មានថ្ងៃត្រឡប់ ព្រោះបាក់ដីសង្កត់

សៀមរាបៈ កាលពីវេលាម៉ោងជាង១២និង០៥នាទីរសៀល ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២០ ភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មានករណីបុរសម្នាក់ ត្រូវដីបាក់សង្កត់លើ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម័ ខណៈកំពុងជីកដីដំបូកធ្វើឡត៍ដុតធ្យូង។

ជនរងគ្រោះឈ្មោះ ណិត ចាប ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិជ្រាបចាស់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នរស់នៅក្បែរកន្លែងកើតហេតុ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បាននាំគូរដណ្តឹងរបស់ខ្លួន ដែលនឹងរៀបការនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ ទៅជីកដីដំបូកយកមកធ្វើឡត៍ដុតធ្យូង នៅចំណុចគោកស្រែសាម៉ខាងជើងភូមិចំងាយ ១០០០ម៉ែត្រ ស្រាប់តែដីបាក់ធ្លាក់សង្កត់លើ បណ្តាលអោយស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការពិនិត្យ និងធ្វើកោសលវិច្ច័យរួច ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់