ព័ត៌មានជាតិ

Samsung​ តែងតាំង​នាយកប្រតិបត្តិ​ថ្មី​ ២រូប​បន្ថែម​ទៀត​

ក្រុមហ៊ុន Samsung Electronics បានធ្វើ​ការប្រកាស​តែងតាំង​នាយក​ប្រតិបត្តិ​ថ្មី​បន្ថែមទៀត​ចំនួន ២​រូប​។​
​លោក Boo-keun Yoo និង​លោក J.K. Shin ត្រូវបាន​ក្រុមហ៊ុន Samsung Electronics បានប្រកាស​តែងតាំង​ជា​នាយក​ប្រតិបត្តិ​ថ្មី​។ លោក Yoo ត្រូវបាន​ក្រុមហ៊ុន​ចាត់តាំង​ឲ្យ​ទទួលខុសត្រូវ​ផ្នែក Samsung TV ចំណែក​លោក Shin ត្រូវបាន​ទទួលបន្ទុក​ផ្នែក​ទូរស័ព្ទដៃ ហើយ​អ្នក​ទាំងពីរ​នេះ នឹងត្រូវ​ធ្វើការ​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ​លោក Oh-Hyun Kwon ដែលជា​នាយក​ប្រតិបត្តិ​ទី​១ ពោលគឺ​អ្នក​ទាំងបី​ជា សហ​នាយក​ប្រតិបត្តិ ទទួលបន្ទុក​ផ្នែក​ខុសៗ​គ្នា​។​
​គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ប្រធាន​ក្រុមហ៊ុន​គឺ​លោក Lee Kun-hee ដែល​ត្រូវជា​កូនប្រុស​របស់លោក Lee Byung-chull ដែលជា​ស្ថាបនិក​បង្កើត Samsung Group ហើយ​បច្ចុប្បន្ន​កូនប្រុស​លោក Lee Kun-hee ដែលជា​ត្រូវជា​ចៅ​របស់លោក Lee Byung-chull ឈ្មោះ Lee Jae-yong កំពុងតែ​កាន់តំណែង​ជា​ប្រធាន​ចាត់ការ​ទូទៅ​នៅក្នុង​ក្រុមហ៊ុន Samsung៕

samsung-ceo
The three co-CEOs (left to right): Oh-Hyun Kwon • J.K. Shin • Boo-keun Yoon

មតិយោបល់