យោងតាមសារព័ត៌មាន The Verge ដែលបានចុះផ្សាយកាលពីថ្មីៗនេះថា Storeចំនួន ៧កន្លែងរបស់ក្រុមហ៊ុន Apple ត្រូវបានតុលាការហាមឃាត់មិនឲ្យបុគ្គលិកធ្វើការហួសម៉ោង។
ក្រុមសហជីពការងារបារាំង បានឲ្យដឹងថា Store ទាំង ៧កន្លែងរបស់ Apple នៅក្នុងប្រទេសបារាំង បានប្រើប្រាស់បុគ្គលិកឲ្យធ្វើការលើសម៉ោង ទើប ក្រុមហ៊ុមសហជីពដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ។
តុលាការបានរកឃើញថា ក្រុមហ៊ុន Apple ពិតជាបានប្រើបុគ្គលិកឲ្យធ្វើការលើសម៉ោងពិតមែន ដោយនៅក្នុងនោះ តុលាការបានសម្រេចឲ្យ Apple ចង់ប្រាក់ចំនួន ១៣.០០០ដុល្លារអាមេរិក ឲ្យទៅក្រុមសហជីព ហើយបើសិនជា Apple នៅតែល្មើសទៀតនោះ ត្រូវពិន័យ ៦៤.០០០ដុល្លារអាមេរិក៕
ព័ត៌មានជាតិ
មតិយោបល់