ព័ត៌មានជាតិ

កីឡាករ AC Milan ចាត់ទុក​មិត្តស្រី​ខ្លួន​ដូច​ម្ចាស់​ក្សត្រី​បន្ទាប់​ពី​បោះបង់​ស្នេហ៍​ចាស់​

​កំពូល​តារា​ម៉ូ​ដែល នាង Melissa satta បាន​សរសើរ​ចំពោះ​កីឡាករ​ខ្សែបម្រើ​កណ្តាល​របស់ AC Milan និង​បញ្ជាក់​ពី​អាហាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរផ​ង​ដែរ​។​
​កីឡាករ Kevin Boateng និង​តារា​ម៉ូ​ដែល Melissa satta មាន​បង្ហាញ​ភាព​ផ្អែម​ជា​សាធារណៈ​កាលពី​ឆ្នាំ 2011 បន្ទាប់​​ពី​កីឡាករ​រូបនេះ​បានបញ្ចប់​ស្នេហា​ជា​ប្តី​ប្រពន្ធ ជាមួយ​និង​នាង Jennifer Engaged ។​

​រាល់​ការប្រកួត​របស់​កីឡាករ​រូបនេះ ស្រី​ស្រស់​តារា​ម៉ូ​ដែល Melissa Satta តែងតែ​ព្យាយាម​ទៅ​ទស្សនា និង​លើក​កំលាំងចិត្ត របស់​មិត្ត​ប្រុស​របស់ខ្លួន ។​ម្យ៉ាងវិញទៀត​តារាបាល់ទាត់​របស់ AC Milan រូប​នេះ​តែងតែ​ដឹក​ដៃ​គូស្នេហ៍ ទៅ​ហាង ញាំ​អាហារ​ពេល​ល្ងាច និង​លំហែរ​កាយ​ជាដើម ។​

​ងាក​ទៅ​ទៅ​ក្រោយ​វិញ រូបភាព​ផ្អែមល្អែម​ដែល​តារាបាល់ទាត់​រប​ស់​ក្លិប​មួយ​នេះ សាង​ជា​មួយ​និង​គ្នា និង​លេច​ចេញ​ផ្សាយ​តាម​បណ្តា​សារព័ត៌មាន​នានា នៅ​អ៊ីតាលី ដែល​ប្រសើរ​ជាង​គូស្នេហ៍​ចាស់​ជីវិត​ជា​ប្តី​ប្រពន្ធ​នោះ​។​

​កិច្ច​សន្ទា​ជាមួយ​និង​សារព័ត៌មា​ន Libero របស់​អ៊ីតាលី នាង Melissa បាន​ធ្វើ​ការសរសើរ​ចំពោះ​ដៃគូ​ស្នេហា​របស់​ខ្លួន ថា​”​នាង​ពិត ជា​សំណាង​ណាស់​ដែល​បាន​ជួប​ជាមួយ​និង​បុរស​ដែល​ល្អ​ដូចជា Boateng ហើយក៏​ជា​អ្វី​ដែ​ខ្ញុំ​ត្រូវការ​ផងដែរ ដោយ​ផ្តល់​ភាព​ផ្អែម​ល្អែម និង​យកចិត្តទុកដាក់​ចំពោះ​ខ្ញុំ​ជានិច្ច ដោយ​ចាត់ទុក​ខ្ញុំ​ជា​ម្ចាស់​ក្សត្រី និង​មាន​គម្រោង​រៀបការ​ឆាប់ៗ​ផងដែរ​សម្រាប់​យើង​ទាំងពីរ​”​។​
​តែ​ទោះជា​យ៉ាងណា​តារា​ស្រី​វ័យ ២៧ ឆ្នាំ​រូប​នេះ​មិន​បាន​ប្រាប់​ពី​ពេល​ណាមួយ​ដែល​ពួកគេ​ត្រូវ​រៀបការ​នោះ​៕​
1105006678

AC-MILAN-KEVIN-PRINCE-BOATENGMelissa-Satta-SI-5boatengMelissaSatta0097Melissa-Satta-Kevin-Prince-Boateng-Vanity-Fair-exclusivepegasus_LARGE_t_1041_105894835

មតិយោបល់